Connect with us

ខ្សែបម្រើ Jude Bellingham របស់ Dortmund ត្រូវកោះហៅចូលក្រុមធំជម្រើសជាតិអង់គ្លេសជាលើកដំបូង

អង់គ្លេស៖ ខ្សែបម្រើ Jude Bellingham ត្រូវបានកោះហៅចូលក្រុមធំជម្រើសជាតិអង់គ្លេសជាលើកដំបូង ដើម្បីជំនួសកន្លែងរបស់ Trent Alexander Arnold និង James Ward Prowse ដែលមានរបួស។

កីឡាករវ័យ១៧ឆ្នាំ ដែលចូលរួមជាមួយក្លិបអាល្លឺម៉ង់ Dortmund ពី Birmingham តម្លៃ៤៤លានផោន នៅដើមរដូវកាលនេះ បានបង្ហាញខ្លួន១១ប្រកួតហើយ។

Jude Bellingham បានជាប់ក្រុម U-21 របស់អង់គ្លេស មុនក្លាយជាកីឡាករក្មេងបំផុតពេលប៉ះកូសូវ៉ូកាលពីថ្ងៃទី៤ ខែកញ្ញា។
ប្រសិនបើបានចូលលេងក្នុងការប្រកួតណាមួយរបស់អង់គ្លេសនៅខែនេះ រូបគេនឹងក្លាយជាកីឡាករវ័យក្មេងទី៣ដែលបង្ហាញខ្លួនឱ្យក្រុមធំរបស់អង់គ្លេសបន្ទាប់ពី Theo Walcott និង Wayne Rooney។

សូមបញ្ជាក់ថា អង់គ្លេសមានការប្រកួត៣នៅក្នុងខែវិច្ឆិកានេះ ដោយប៉ះក្រុមអៀរឡង់នៅថ្ងៃទី១២ ក្នុងជំនួបមិត្តភាព មុនបន្តការប្រកួត UEFA Nations League ប៉ះក្រុមបែលហ្ស៊ិក នៅថ្ងៃទី១៥ និង អ៊ីស្លីង់នៅថ្ងៃទី១៨៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម