Connect with us

គ្រាន់តែឃើញឈ្មោះញ៉ាក់សាច់ គឺតូបលក់សាច់កម្ពុជា ធ្វើអោយផ្អើលពេញសង្គមហ្វេសប៊ុក

មិនធម្មតាមែន នេះបានជាចម្លែកខុសពីគេមែន ធ្វើអោយបងប្អូននៅក្នុងសង្គមហ្វេសប៊ុក មានការអស់សំណើចយ៉ាងខ្លាំងទៅលើតូបលក់សាច់មួយកន្លែងដែលបានដាក់ឈ្មោះខុសពីគេ រឿងនេះបានកើតឡើងថ្មីៗនេះទេ ។ បើតាមការពិនិត្យមើលទៅ នេះគ្រាន់តែជាឈ្មោះហាងទេ តែធ្វើបងប្អូនយើងមួយចំនួនបានឆ្ងល់ថាហេតុអ្វីបានដាក់ឈ្មោះ ” តូបលក់សាច់កម្ពុជា ” មិនត្រឹមតែប៉ុណ្ណឹងទេ គឺបានធ្វើឱ្យមានយោបល់ (Comment) តៗគ្នាថា តើមានបងប្អូនណាខ្លះបានទៅលក់សាច់ហើយឬនៅ បើមិនទាន់លក់ទេប្រញាប់ឡើង ព្រោះមានគេទិញសាច់យើងហើយ ។

ចំណែកបងប្អូនមួយចំនួនក៏អស់សំណើចយ៉ាងខ្លាំងទៅនឹងឈ្មោះ “តូបលក់សាច់កម្ពុជា” ហាក់បីដូចជាកំប្លែងម៉្យាងដែរ បើលក់សុទ្ធតែអញ្ចឹងតើមានបងប្អូនណាមានសាច់ទៀត បើលក់អស់ហើយ ។

សូមបងប្អូនកុំយល់ច្រឡំនេះគ្រាន់តែជាឈ្មោះហាងនោះទេ ម្ចាស់ហាងចង់កំប្លែងជាមួយនឹងឈ្មោះហាងរបស់គាត់ចង់អោយប្លែកពីគេ គាត់មិននឹកស្មានថាថាធ្វើអោយបងប្អូនអស់សំណើចយ៉ាងនេះសោះ៕


អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com