កីឡាករគុនចម្រុះ Conor McGregor វិលត្រឡប់មកកាន់សង្វៀនវិញ
បរទេស៖ កីឡាករគុនចម្រុះ Conor McGregor នឹងត្រឡប់មកកាន់សង្វៀនវិញនៅថ្ងៃទី ២៣ ខែ មករា ខាងមុខ ត្រូវប្រកួតជាមួយដៃគូចាស់កីឡាករអាមេរិក Dustin Poirier។
McGregor បានយល់ព្រមត្រឡប់មកវិញកាលពីខែមុន បន្ទាប់ពីគេបានទទួលការស្នើពីប្រធានរបស់ UFC លោក Dana White។ កីឡាករវ័យ៣២ឆ្នាំបានប្រកាសចូលនិវត្តន៍ពីកីឡាគុនចម្រុះ កាលពីខែមិថុនា ក្រោយពីរូបគេមិនសូវមានការប្រកួតក្នុងដៃ។
ទោះយ៉ាងណា ពេលនេះ McGregor បានត្រឡប់មកវិញពីការចូលនិវត្តន៍ជាលើកទី៣ក្នុងអាជីព ហើយប្រកួតជាមួយ Poirier ដោយការព្រមព្រៀងបានធ្វើរួចស្រេចសម្រាប់កីឡាករទាំងពីរ។
សូមបញ្ជាក់ថា Conor McGregor និង Dustin Poirier ធ្លាប់ប្រកួតគ្នាម្ដងហើយកាលពីខែ កញ្ញា ឆ្នាំ ២០១៤ ក្នុងកម្មវិធី UFC 178 ដោយពេលនោះ McGregor អាចយកឈ្នះត្រឹមទឹកទី១ប៉ុណ្ណោះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍