ជម្រើសជាតិបារាំងត្រៀមខ្លួនប្រកួតមិត្តភាពជាមួយហ្វាំងឡង់នាយប់នេះ
បារាំង៖ ក្រុមជម្រើសជាតិបារាំងកំពុងត្រៀមខ្លួនប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិហ្វាំងឡង់ នាយប់នេះ ដើម្បីបន្តរក្សាទម្រង់ដ៏ល្អរបស់ពួកគេដែលបានឈ្នះ ១០ ប្រកួតក្នុងចំណោម ១២ ប្រកួតចុងក្រោយ នៅក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់។
ក្នុងនោះដែរក្រុមជើងឯកបាល់ទាត់ពិភពលោកខាងលើ នៅតែបន្តដាក់ឈ្មោះខ្សែប្រយុទ្ធ Kylian Mbappe នៅក្នុងបញ្ជីទោះបីជាខ្សែប្រយុទ្ធរូបនេះមានរបួសសសៃពួយ៉ាងណាក៏ដោយ។
ចំណែកកីឡាករ Benjamin Pavard របស់ក្រុម Bayern Munich ស្ថិតនៅការសង្ស័យលើបញ្ហារបួសរបស់គេ បន្ទាប់ពី បានខកខានមិនបានលេងទល់នឹង Borussia Dortmund កាលពីចុងសប្ដាហ៍។
ទោះជាយ៉ាងណាក្ដីគ្រូបង្វឹកលោក Didier Deschamps ទំនងជានឹងដាក់ឈ្មោះកីឡាករថ្មីៗ ដើម្បីលេងទល់នឹងហ្វាំងឡង់មុនការប្រកួតជាមួយ ព័រទុយហ្គាល់ និងស៊ុយអែត ក្នុងពានរង្វាន់ UEFA Nation league ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍