កន្លងទៅអស់រយៈពេល ២៤ ឆ្នាំហើយ តែស្តេចស្វាស៊ុនអ៊ូនខុង ហាក់នៅក្មេង និងស្រស់សង្ហាដដែល
ហុងកុង៖ ដំណើរឆ្ពោះទៅភាគខាងលិច ឬ យុទ្ធសិល្ប៍ស៊ុនអ៊ូខុង គឺជារឿងភាគមួយដែលទទួលបានការគាំទ្រខ្ពស់ក្នុងកំឡុងឆ្នាំ ១៩៩៦ ដែលសាច់រឿងពោរពេញទៅដោយយុទ្ធសិល្ប៍ ការប្រយុទ្ធគ្នារវាងអ៊ូខុង និងបិសាចដោយត្រូវប្រឈមនឹងឧបសគ្គជាច្រើនដើម្បីនាំលោកគ្រូថាំងចេងចម្លងធម៌ទៅភាគខាងលិច។
ក្នុងសាច់រឿងនេះ តារាសម្តែងដ៏មានប្រជាប្រិយភាពលោក Zhang WeiJian ឬ Dicky តួអង្គសម្តែងជាស្តេចស្វា ស៊ុនអ៊ូខុង ដែលមានភាពរប៉ិលរប៉ូចទៅតាមសារជាតិរបស់សត្វស្វាបានយ៉ាងរស់រវើក។ លោក Dicky បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៨៤ រហូតមកទល់បច្ចុប្បន្នដោយបានចូលរួមសម្តែងក្នុងភាពយន្តជាច្រើន និងធ្លាប់ទទួលបានពានរង្វាន់ជាច្រើនផងដែរ។
បើទោះជាមកទល់ពេលនេះ Dicky មានវ័យ ៥៥ ឆ្នាំហើយក៏ដោយ ប៉ុន្តែអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ តែបើក្រឡេកមើលពីរូបសម្រស់របស់លោកវិញហាក់នៅក្មេងមិនសក្តិសមនឹងអាយុឡើយ។ ចង់ដឹងថា តួអង្គស្តេចស្វាស៊ុនអ៊ូខុង មានការប្រែសម្រួលរូបរាង និងសម្រស់ដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍