Connect with us

សហព័ន្ធកីឡាទូក កានូ និងរ៉ូអ៊ីងកម្ពុជា នាំយកច្រវាចំនួន៣០ដើម ប្រគល់ជូនអត្តពលិកបង្កើនកម្រិតបច្ចេកទេស

ភ្នំពេញ៖ អគ្គលេខាធិកា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា លោក ជា ប៊ុនហេង បាននាំយកច្រវាទូកចំនួន៣០ដើមស្តង់ដាអន្តរជាតិ ប្រគល់ជូនដល់ក្រុមអត្តពលិកកម្ពុជា កាលពីម្សិលមិញនេះ ដើម្បីបង្កើនគុណភាពឱ្យ កាន់តែល្អប្រសើរ ត្រៀមប្រកួតប្រជែង ក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅ កម្ពុជាផងដែរ។

លោកអគ្គលេខាធិការបញ្ជាក់ថា ច្រវាទាំងនេះសុទ្ធតែមានគុណភាពស្តង់ដាអន្តរជាតិអាចយកទៅប្រើប្រាស់ប្រកួតលើឆាកអន្តរជាតិបាន ក្នុងច្រវាមួយមានតម្លៃជិត៣០០ដុល្លារអាមេរិកនាំចូលពីប្រទេសចិន ដោយទទួលបានការឧបត្ថម្ភទាំងស្រុងពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។

ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ កន្លងទៅ នៅប្រទេសហ្វីលីពីន អគ្គលេខាធិការដដែលមាន ការសោកស្តាយយ៉ាងខ្លាំង ដោយកម្ពុជា ដណ្តើមបានត្រឹមលេខ៤ ។

ចំពោះការចូលរួមប្រកួតស៊ីហ្គេម ២០២១នៅវៀតណាមវិញ មិនទាន់ច្បាស់ថា ប្រទេសម្ចាស់ផ្ទះមួយនេះនឹង ដាក់វិញ្ញាសាទូកចូលរួមដែរឬយ៉ាងណានោះទេ។

លោកអគ្គលេខាធិការបានផ្ដាំផ្ញើដល់កីឡាករកីឡាការិនីទាំងអស់ធ្វើយ៉ាងណាថែរក្សាច្រវាទាំងនេះឱ្យបានល្អដើម្បីទុកចូលរួម ការប្រកួតនានាដោយត្រូវដាក់ឈ្មោះចំណាំឱ្យបានត្រឹមត្រូវ ហើយមិនតែប៉ុណ្ណោះ នៅឆ្នាំ២០២៣ខាងមុខពេលធ្វើ ម្ចាស់ផ្ទះស៊ីហ្គេម សហព័ន្ធក៏គ្រោងបន្ថែមច្រវាស្តង់ដាបែបនេះកាន់តែច្រើនផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម