ចុងឆ្នាំ២០២០នេះ! ប្រិយមិត្តនឹងបានទស្សនា “រឿងព្រេងនិទានខ្មែរ” តាមរយៈកញ្ចក់ទូរទស្សន៍ CTN
កម្សាន្ត៖ ចំណីអារម្មណ៍ថ្មី ក្នុងឆ្នាំ២០២០ ប្រិយមិត្តនឹងបានទស្សនា កម្រងរឿងព្រេងនិទានខ្មែរ ដែលបានទស្សនាហើយ ប្រាកដជាជក់ចិត្តក្នុងអារម្មណ៍ នូវប្រវត្តិរឿងព្រេងនិទានខ្មែរ ដែលបានបន្សល់ទុកពីដូនតារហូតមកដល់ពេលបច្ចុប្បន្ននេះ។ ជាលើកទីមួយហើយដែលស្ថានីយទូរទស្សន៍ CTN បានផលិតនូវ “រឿងព្រេងនិទានខ្មែរ” នេះឡើង ដើម្បីឱ្យពុកម៉ែបងប្អូន បានដឹងកាន់តែច្បាស់ពីប្រវត្តិរឿងព្រេងរបស់ខ្មែរនាជំនាន់មុន។
ស្ថានីយទូរទស្សន៍ CTN នឹងសម្រិតសម្រាំងនូវរឿងព្រេងនិទានខ្មែរ មកចែកជូនប្រិយមិត្តទស្សនា ថាតើសាច់រឿងព្រេងនិទានខ្មែរនីមួយៗទៅជាយ៉ាងណា? សម្រាប់សាច់រឿងព្រេងខ្មែរ ក៏មានការចូលរួមសម្តែងពីសំណាក់តារាថ្មីៗជាច្រើនរូប ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ហើយសម្រាប់តួអង្គនីម្នាក់ៗ ក៏ខិតខំប្រឹងធ្វើយ៉ាងណាឱ្យសម្តែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យសាច់រឿងព្រេងនិទានខ្មែរ ទទួលបានជោគជ័យ ពិសេសការគាំទ្រពីទស្សនិកជន។
“រឿងព្រេងនិទានខ្មែរ” នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន CTN និង Page CTN រៀងរាល់ថ្ងៃ សៅរ៍ និង អាទិត្យ វេលាម៉ោង ៧យប់ តទៅ សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ក៏ដូចជាជួយគាំទ្រនូវរឿងព្រេងនិទានខ្មែរផងដែរ៕
(ទស្សនាវីដេអូ)
អត្ថបទ៖ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍