Connect with us

ក្លិប Leicester City គ្រៀងបន្តកុងត្រាថ្មីដល់ ខ្សែការពារ Jonny Evans

អង់គ្លេស៖ ក្លិប Leicester City ត្រៀមបន្តកុងត្រាថ្មីដល់ខ្សែការពារ Jonny Evans បន្ថែមទៀតនៅកីឡដ្ឋាន King Power ដែលអាចទុកកីឡាករវ័យ៣២ឆ្នាំនេះនៅក្លិបរហ្សនាមកញ្ជ្រោងខៀវ។

ការពិភាក្សាបានចាប់ផ្តើមនាពេលថ្មីៗនេះអំពីបន្តកិច្ចសន្យា៣ឆ្នាំទៀតពីលើកិច្ចសន្យាចាស់ដែលជិតអស់របស់ Jonny Evans ទោះយ៉ាងណាភាគីទាំងសងខាងក៏ទំនងជាអាចលើកឡើង ស្របពេល Jonny Evans ក៏លេងបានលេងនៅក្នុងក្លិបនេះ ចាប់តាំងពីចាកចេញពីក្លិប West Brom ផងដែរ។

ក្នុងនោះលោក Brendan Rodgers ដែលជាគ្រូបង្វឹកបាននិយាយថា Jonny Evens គឺជាកីឡាករដែលមានបទពិសោធន៍ គេដើរតួយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍទេពកោសល្យខ្សែការពារបច្ចុប្បន្នរបស់ក្លិបដូចជា Wesley Fofana និង Caglar Soyuncu ជាដើម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម