Man UTD ដាក់គោលដៅទិញ Jack Grealish បើ Paul Pogba ចាកចេញ
អង់គ្លេស៖ Man UTD បានដាក់គោលដៅទិញ Jack Grealish របស់ក្លិប Aston Villa បើ Paul Pogba ចាកចេញ។
បច្ចុប្បន្ន Paul Pogba ហាក់មិនសូវជាប់ឈ្មោះលេងជាជម្រើសដំបូងជាប់លាប់ប៉ុន្មាននោះទេ ខណៈលោក Didier Deschamps អះអាងថា Pogba មិនសូវជាសប្បាយចិត្តជាមួយនឹងស្ថានការណ៍បែបនេះប៉ុន្មាននោះដែរ។
ទន្ទឹមនឹងនេះផងដែរ វាត្រូវបានគេយល់ថា Pogba អាចនឹងពិចារណាក្នុងការដើរចេញពី Old Trafford ស្របពេលមានព័ត៌មានអំពីការចាប់អារម្មណ៍ពី Real Madrid ថែមទៀត។
Man UTD ធ្លាប់ព្យាយាមតាមទិញ Grealish កាលពីរដូវកាលមុនផងដែរ ក៏ប៉ុន្តែដោយសារតែតម្លៃមិនត្រូវគ្នាទើបធ្វើឱ្យការចរចាបរាជ័យ។
Aston Villa ប្រកាន់ជំហរលក់ Grealish លុះត្រាតែបាន ៨០ លានផោន ហើយសម្រាប់រដូវកាលនេះទៀតសោតពួកគេហាក់គ្មានថ្ងៃព្រមបញ្ចុះតម្លៃសម្រាប់កីឡាករអង់គ្លេសនោះឡើយ បើមើលទៅតាមការបង្ហាញសមត្ថភាពរបស់ Grealish នារដូវកាលនេះ។
Jack Grealish បានបង្ហាញខ្លួនជាមួយ Aston Villa សរុបបាន ៨ ប្រកួតរកបាន ៥ គ្រាប់ និង Assist ៥ លើកសម្រាប់រដូវកាល ២០២០-២១ នេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍