Connect with us

រឿងព្រេងបុរាណខ្មែរជាខ្សែភាពយន្តភាគ រហូតដល់ទៅ៥រឿង នឹងមាននៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ

កម្សាន្ត៖ ថ្មីៗនេះ ស្ថានីយទូរទស្សន៍ CTN បានរៀបចំពិធីក្រុងពលីដ៏ធំ សម្រាប់ការផលិតរឿងភាគបុរាណខ្មែរថ្មីៗចំនួន ៥រឿង ដែលក្នុងកម្មវិធីក្រុងពាលីនោះ ក៏មានវត្តមានថ្នាក់ដឹកនាំ នាយកប្រតិបត្តិរង ព្រមទាំងក្រុមការងារបុគ្គលិករបស់ក្រុមហ៊ុន CBS និងតារាសម្តែងល្បីៗដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើននាក់ផងដែរ។

ចំពោះខ្សែភាពយន្តបុរាណខ្មែររបស់ស្ថានីយទូរទស្សន៍ CTN ក៏មានវត្តមានតួអង្គសម្តែងល្បីចូលរួមសម្តែងជាច្រើន ក៏ដូចជាបច្ចេកទេសក្នុងការផលិត កម្រិតខ្ពស់ (HD) គឺយើងសម្រិតសម្រាំង ធ្វើយ៉ាងណាឱ្យរឿងភាគបុរាណខ្មែរទាំង ៥ នេះទទួលបានគុណភាពល្អ ច្បាស់ត្រជាក់ភ្នែក សម្រាប់ទស្សនិកជនដែលទស្សនាហើយសរសើរមិនដាច់ពីមាត់។

ក្នុងកម្មិធីក្រុងពលីនោះគឺផ្តោតសំខាន់លើរឿងភាគបុរាណខ្មែរមួយគឺរឿង “ដើមរលួសមាស” គឺជារឿងដែលមានប្រវត្តិពីព្រេងនាយដំណាលមកថា មាននាងជាម្តាយមានចិត្តដែលជាមនុស្សមានសទ្ធា ស្មោះត្រង់នឹងគ្រួសារ សាងតែអំពើល្អពេលជួបគ្រោះភ័យម្តងៗ នាងតែងរួចចាកទុក្ខសោក តែជាអកុសលក៏បានលាចាកលោកទៅកើតជាអរុក្ខទេវតា តាមថែរក្សាកូនស្រី ទោះបីមានជនចិត្តអាក្រក់ធ្វើបាបនាងយ៉ាងណាក៏គង់វិនាសខ្លួនឯង។

រឿងនេះផងដែរគឺសំដៅលើភាពទុក្ខសោកវេទនារបស់កុមារីកម្សត់មួយរូប ត្រូវម្តាយ និងកូនចុង ធ្វើបាបមិនចេះចប់មិនចេះហើយ បន្ទាប់ពីនាងបានបាត់បង់ម្តាយជាទីស្រលាញ់ ប៉ុន្តែកុមារីម្នាក់នេះមិនរួញរា ខិតខំតស៊ូពុះពាររហូតរួចចាក់ផុតទុក្ខ ដោយមានវិញ្ញាណអរុក្ខទេវតាជាម្តាយតាមថែរក្សា ហើយក៏ទទួលបានការអាណិតស្រលាញ់ពីសំណាក់អ្នកជិតខាង រហូតមានវាសនាបានចូលរស់នៅក្នុងព្រះបរមរាជវាំង។

គួរបញ្ជាក់ថា មិនត្រឹមតែរឿង “ដើមរលួសមាស”នោះទេ ស្ថានីយទូរទស្សន៍ CTN ក៏មានរឿងភាគបុរាណខ្មែរជាច្រើនទៀតដូចជា៖

– រឿងភាគបុរាណខ្មែរសម័យលង្វែក “នគរមាស”
– រឿងភាគខ្មែរសម័យអាណានិគមបារាំង “និស្ស័យស្នេហ៍បេះដូង៤”
– រឿងភាគព្រេងនិទានបុរាណខ្មែរ “នាងកែវមុខសេះ”
– រឿងភាគព្រេងនិទានបុរាណខ្មែរ “ ពុទ្ធិសែននាងកង្រី ”

ពិតជាមិនធ្វើឱ្យទស្សនិកជនដែលកំពុងរង់ចាំទស្សនា ខកបំណងនោះឡើយ។ រឿងព្រេងភាគបុរណខ្មែរដែលល្បីៗទាំង៥រឿងនេះ គ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN ផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម