Connect with us

ក្រុម Everton ចង់បាន Isco ដើម្បីយកមកចាប់ដៃគ្នាជាមួយ James Rodriguez

អង់គ្លេស៖ Everton ត្រូវបានផ្សារភ្ជាប់ក្នុងការចង់បានខ្សែបម្រើឆ្នើម Isco បន្ទាប់ពីបាននាំយក James Rodriguez ពី Real Madrid ។

អតីតអ្នកចាត់ការទូទៅក្រុម Real Madrid, Bayern Munich និងបច្ចុប្បន្នជាគ្រូបង្វឹកក្រុមស្ករគ្រាប់ Everton លោក Carlo Ancelotti កំពុងចាប់អារម្មណ៍កីឡាករអន្តរជាតិអេស្ប៉ាញវ័យ ២៨ឆ្នាំ Isco Alarcón មកចាប់ដៃជាមួយអតីតរួមក្រុមរបស់គេ គឺ James Rodriguez ។ បច្ចុប្បន្ន Isco កំពុងមានបញ្ហាជាមួយលោក Zidane បន្ទាប់ពីការរិះគន់របស់គេទៅលើគ្រូបង្វឹករូបនេះ ខណៈខ្សែបម្រើខាងលើក៏មិនស្ថិតក្នុងផែនការមេរបស់ Real Madrid នារដូវកាល២០២០/២០២១ ឡើយ។

សូមបញ្ចាក់ដែរថា រដូវកាលនេះ Isco លេងបាន ៦ប្រកួត មិនទាន់ស៊ុតបញ្ចូលទីនៅឡើយទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម