Connect with us

Juventus និង PSG កំពុងចរចាគ្នាលើកិច្ចព្រមព្រៀងដោះដូររវាង Ronaldo និង Neymar

បរទេស៖ Juventus សង្ឃឹមថា នឹងមានព្រមព្រៀងដោះដូរជាមួយក្លិប Paris Saint-Germain ដែលអាចនឹងឃើញកីឡាករ Cristiano Ronaldo និង Neymar ផ្លាស់ប្ដូរជាមួយគ្នានៅរដូវកាលក្រោយ។

ជាមួយគ្នានេះ បើយោងតាមសារព័ត៌មានមួយចំនួនបានអះអាងថា កិច្ចព្រមព្រៀងបែបនេះគឺស្ថិតនៅលើកិច្ចសន្យារបស់កីឡាករទាំងពីរ ខណៈការបន្តការរួមរស់នៅក្លិបបច្ចុប្បន្នរបស់ពួកគេ ប្រហែលជាមិនអាចកើតឡើងនោះឡើយ។ ដោយ Ronaldo នៅជាប់កុងត្រាជាមួយ Juventus ត្រឹមឆ្នាំ២០២២ ។

ចំពោះ Neymar Jr វិញ មិនមានអ្វីចម្លែកនោះទេ ក្នុងពាក្យចរចាមអារ៉ាមចាកចេញពីទីក្រុងប៉ារីស ព្រោះកន្លងមកខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំខាងលើតែងតែផ្សាភ្ជាប់ជាមួយអតីតក្លិប Barcelona និងក្រុមស្ដេចស Real Madrid ជានិច្ច ប៉ុន្តែកិច្ចព្រមព្រៀងផ្លូវការណាមួយមិនទាន់កើតមាននៅឡើយនោះទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម