Connect with us

តារាសម្តែងជើងចាស់ Chen Meiguang ទទួលមរ ណភាពក្នុងអាយុ ៨៧ ឆ្នាំដោយសារជំងឺដាច់សរសៃឈាមខួរក្បាល

សិង្ហបុរី៖ តារាសម្តែងជើងចាស់ លោកយាយ Meiguang បានពិនិត្យឃើញមានជំងឺវង្វេងក្រោយអង្គុយលើរទេះរុញអស់រយៈពេល ៧ ឆ្នាំ។ Meiguang ត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាតនៅក្នុងប្រទេសសិង្ហបុរីថា លោកយាយបានទទួលមរ ណភាពកាលពីពេលថ្មីៗនេះក្នុងវ័យ ៨៧ ឆ្នាំដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ ។

គួររម្លឹកដែរថា លោកយាយ Meiguanag មានអាជីពជាអ្នកចម្រៀង មុនពេលប្រឡូកក្នុងវិស័យភាពយន្តក្នុងឆ្នាំ ១៩៨០ ហើយមហាជនបានស្គាល់លោកយាយច្បាស់គឺនៅក្នុងឆ្នាំ ២០០៧ ។ រីឯភាពយន្តដែលលោកយាយទទួលបានការគាំទ្រនោះមានដូចជារឿង A Little Flower, Heavenly Beings, Legend of the Eight Immortals, Strange Encounter និង Young Justice Bao ជាដើម៕

ប្រភព៖ todayonline

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម