Connect with us

ការធ្វើតេស្ត២លើក លើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា កើនឡើងជិត២៥០០វត្ថុសំណាក

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងបានបន្តរកឃើញអ្នកដែលប៉ះពាល់នៅក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា ចំនួន ៨៨នាក់បន្ថែមទៀត ដែលលទ្ធផលធ្វើតេស្តលើសំណាករបស់ពួកគេ បង្ហាញថា អវិជ្ជមានទាំងអស់។

សរុបត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា ដែលបានយកវត្ថុសំណាកទៅធ្វើតេស្តទាំងលើកទី១ និងលើកទី២ បានចំនួន ២៤៩៧ វត្ថុសំណាក (លើកទី១ ចំនួន ១៦៨០ នាក់ និងលើកទី២ ចំនួន ៨១៧ នាក់) ដោយលទ្ធផលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

លទ្ធផលបានបង្ហាញថា អ្នកមានវីរុសកូវីដ១៩ ចំនួន ០៤នាក់ដដែល ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ឯអ្នកតេស្ត អវិជ្ជមាន មានចំនួន ១៧៧៦នាក់។

សូមជម្រាបថា អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា សរុបទាំងអស់ មានចំនួន ១៦៨០នាក់ គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម