ខ្ជិលធ្វើដូចគេណាស់! គូស្នេហ៍មួយគូស្លៀកឈុតដាយណូស័រថតរូបថ្ងៃភ្ជាប់ពាក្យវិញ កុំឱ្យដូចគេដដែលៗពេក
អាមេរិក៖ រូបភាពគូស្នេហ៍ជាច្រើនរូបមកហើយដែលបានតែងខ្លួនស្អាតៗសម្រាប់ថតរូបថ្ងៃភ្ជាប់ពាក្យរបស់ខ្លួនដើម្បីទុកជាអនុស្សាវរីយ៍ ប៉ុន្តែសម្រាប់គូស្នេហ៍ដែលទើបតែភ្ជាប់ពាក្យហើយថ្មីៗនេះបែរជាជ្រើសរើសសម្លៀកបំពាក់ឈុតដាយណូស័រ ដើម្បីបំពាក់ចិញ្ចៀនថ្ងៃភ្ជាប់ពាក្យរបស់ខ្លួនទៅវិញ។
Jenna Krupar និង Josh Retting បានសម្រេចចិត្តបែបនេះដោយសារពួកគេមិនចង់ធ្វើរបៀបដដែលៗ មើលទៅហាក់គ្មានអ្វីប្លែក ទើបអ្នកទាំង ២ សម្រេចចិត្តស្លៀកឈុតដាយណូស័រសម្រាប់ថតរូបថ្ងៃភ្ជាប់ពាក្យខ្លួនបែបនេះ។
រីឯមូលហេតុដ៏សាមញ្ញនោះគឺ ដោយសារតែខាងស្រីចូលចិត្តរូបដាយណូស័រតាំងពីនៅក្មេងម្ល៉េះ។ ប៉ុន្តែ កាពិតជាក់ស្តែង ពួកគេបានត្រៀមឈុតនេះសម្រាប់ថ្ងៃបុណ្យ Halloween ប៉ុណ្ណោះ ភ្លាមៗអ្នកទាំង ២ ក៏មានគំនិតមួយផុសឡើងថា ប្រសិនជាស្លៀកឈុតដាយណូស័រសម្រាប់ថតរូបថ្ងៃភ្ជាប់ពាក្យវិញ វាយ៉ាងម៉េចដែរ?
ជាការពិតណាស់ដែលលទ្ធផលចេញមកពិតជាគួរឱ្យចាប់អារម្មណ៍ជាខ្លាំង។ គួរបញ្ជាក់ដែរថា ក្រោយថតរូបភាពទាំងនោះហើយ Jenna Krupar និង Josh Retting ក៏បានដាក់ចូលក្នុងវេបសាយដោយទទួលបានការកោតសរសើរថាអ្នកទាំង ២ ពិតជាមានភាពផ្អែមល្ហែម ថែមទាំងបានធ្វើឱ្យមនុស្សមួយចំនួនផ្ទុះសំណើចទៀតផង៕
ប្រភព៖ Insider
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍