ព្យុះទីហ្វុងថ្មី វ៉ាមកូ បង្កឱ្យមានមនុស្សស្លាប់ និងបាត់ខ្លួន នៅហ្វីលីពីន
ម៉ានីល៖ ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង ដោយសារព្យុះទីហ្វុង ឈ្មោះ វ៉ាមកូ (VAMCO) បានបក់បោកទៅលើខេត្តមួយចំនួននៅប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ធ្វើឱ្យមនុស្សយ៉ាងតិច ១នាក់ បានស្លាប់ និង ៣នាក់ បានបាត់ខ្លួន។
ព្យុះវ៉ាមកូ ជាព្យុះទី២១ ដែលបានបក់បោកទៅលើប្រទេសហ្វីលីពីន នៅឆ្នាំ២០២០នេះ ស្របពេលដែលប្រទេសនេះ កំពុងងើបឡើងវិញពីព្យុះហ្គោនី (GONI) ដែលជាព្យុះកំណាចប្រចាំឆ្នាំ បានសម្លាប់មនុស្ស ២៥នាក់ និងបំផ្លិចបំផ្លាញផ្ទះប្រជាជនរាប់ពាន់ខ្នង នៅដើមខែវិច្ឆិកានេះ។
ព្យុះទីហ្វុងចុងក្រោយ វ៉ាមកូ បានកើតមានឡើង ចំពេលដែលហ្វីលីពីន កំពុងប្រឈមមុខនឹងការចម្លងរីករាលដាលនៃវីរុសកូវីដ១៩ ដែលប៉ះពាល់សេដ្ឋកិច្ចប្រទេសមួយនេះ។ ទីក្រុងម៉ានីល ភាគខាងកើត បានជម្លៀសប្រជាជនរាប់ពាន់នាក់ ទៅកាន់ទីទួលមានសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀង បង្កដោយព្យុះវ៉ាមកូ បានជន់លិចផ្ទះសម្បែងរបស់ពួកគេ។
ជើងហោះហើរ និងរថភ្លើងជាច្រើន ត្រូវបានផ្អាកដំណើរការនៅទីក្រុងម៉ានីល ខណៈអាជ្ញាធរហ្វីលីពីន មិនអនុញ្ញាតឱ្យមានការចេញទូកនេសាទនោះទេ។
ព្យុះវ៉ាមកូ មានល្បឿន ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលកំពុងបក់បោកឆ្លងកាត់លើប្រទេសហ្វីលីពីន។ យោងតាមក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ព្យុះនេះនឹងបន្តដំណើរទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាប មុននឹងថមថយមកជាសម្ពាធទាបទៅលើភាគឦសានប្រទេសកម្ពុជា៕
ប្រភព៖ Reuters
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍