Connect with us

ទោះបីជាឯកសណ្ឋាន Pilot មិនទាន់អាចពាក់ដឹកអ្នកដំណើរទៀតមែន ក៏អាចពាក់បម្រើម្ហូបវិញក្រោយកូវីដ-១៩ វាយលុក

ម៉ាឡេស៊ី៖ ជាធម្មតា អ្នកបើកយន្តហោះ Azrin Mohamad Zawawi តែងរៀបចំខ្លួនជាមួយនឹងឯកសណ្ឋានអាវពណ៌សរបស់អ្នកបើកយន្តហោះ ជាមួយនឹងមួកពណ៌ខ្មៅ អូសវ៉ាលីយ៉ាងសង្ហាធ្វើដំណើរទៅព្រលានយន្តហោះដើម្បីដឹកអ្នកដំណើរហោះឆ្លងប្រទេសទៅតាមកាលវិភាគ និងទិសដៅដែលបានកំណត់។

យ៉ាងណាមិញ រយៈពេល ២០ ឆ្នាំក្នុងវិស័យអាកាសចរណ៍ បានធ្វើឱ្យលោកឪពុកកូន ៤ នេះបង្ខំទៅបើកលក់អាហារនៅជាយក្រុងវិញក្រោយវីរុសកូវីដ-១៩ វាយលុកទូទាំងពិភពលោក ជាហេតុបណ្តាលឱ្យ Azrin ក៏ដូចជាបុគ្គលិកបម្រើការក្នុងវិស័យនេះបាត់បង់ការងារអស់រាប់ពាន់នាក់។

ក្រោយពីវិស័យអាកាសចរណ៍បានគាំងស្តូកមួយកន្លែង លោកបានចាប់ផ្តើមអាជីវកម្មលក់ម្ហូបខ្នាតតូចមួយនៅជាយក្រុងវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ លោកនៅតែមិនបោះបង់ចោលឯកសណ្ឋានអ្នកបើកយន្តហោះដែលលោកបានពាក់អស់រយៈពេល ២ ទសវត្សរ៍មកហើយ។ ទោះមិនបានស្លៀកទៅធ្វើការមែនពិត ក៏ Azrin នៅតែស្លៀករាល់ថ្ងៃដោយបន្ថែមជាមួយនឹងអៀមចុងភៅពីលើមួយជាន់ទៀតជាមួយនឹងអាជីវកម្មលក់ម្ហូបវិញម្តង។

សកម្មភាពដែលលោកកំពុងតែដួសម្ហូបសម្រាប់អតិថិជនទាំងប៉ុន្មានត្រូវបានភរិយាលោកថតយកទៅចែករំលែកលើបណ្តាញសង្គម និងអ្វីដែលនឹកស្មានមិនដល់ រូបភាពប៉ុន្មានសន្លឹកនោះបានទាក់ទាញអតិថិជនជាច្រើនឱ្យទៅភ្លក់រសជាតិ ក៏ដូចជាគាំទ្រពីគ្រប់ទិសទីរហូតបានចុះផ្សាយលើបណ្តាសារព័ត៌មានទៀតផង។

គួរបញ្ជាក់ដែរថា អាជីវកម្មរបស់ Azrin ត្រូវបានអតិថិជនដាក់ឈ្មោះឱ្យថា Captain’s Corner ។ សម្រាប់មតិខ្លះបានលើកឡើង លោកពិតជាមានភាពច្នៃប្រឌិតដោយបានចាប់ផ្តើមធ្វើអាជីវកម្មភ្ជាប់ជាមួយនឹងឯកសណ្ឋានអ្នកបើកយន្តហោះនេះតែម្តង៕

ប្រភព៖ Reuters

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម