ក្រុមជើងឯក World Cup បារាំង បរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើល ក្រោមថ្វីជើងហ្វាំងឡង់
បារាំង៖ ក្រុមជម្រើសជាតិបារាំងដែលជាជើងឯក World Cup 2018 បានលេងចាញ់ក្រុមភ្ញៀវមកពីហ្វាំងឡង់ ក្នុងការប្រកួតមិត្តភាពកាលពីយប់មិញ។
ខ្សែប្រយុទ្ធរបស់ក្រុម Brentford កីឡាករ Marcus Forss ជាអ្នករកគ្រាប់បើកឆាកឱ្យហ្វាំងឡង់នៅនាទីទី២៨។ រំលងពីនោះ ៣នាទី ពោលគឺនាទី៣១ កីឡាករ Onni Valakari បានបន្ថែមមួយគ្រាប់ទៀតជួយក្រុមនាំមុខបារាំង ២-០ នៅវគ្គទី១។
បារាំងដែលបានដាក់កីឡាករល្អៗពេញជើងដូចជា Paul Pogba របស់ Manchester United, Lucas Digne របស់ Everton និង Olivier Giroud របស់ Chelsea មិនអាចរកគ្រាប់បាល់បានវិញឡើយ។ យ៉ាងណាលទ្ធផល ហ្វាំងឡង់ ២ បារាំង ០ បានរក្សាដល់ចប់ការប្រកួត។
សម្រាប់ប្រកួតបន្ទាប់ ក្រុមរបស់លោក Didier Deschamps នឹងត្រូវជួបប្រកួតទល់នឹង ក្រុមការពារជើងឯក Nations League ព័រទុយហ្គាល់ នៅយប់ថ្ងៃអាទិត្យខាងមុខ ខណៈហ្វាំងឡង់ត្រូវជួបប្រកួតជាមួយ ប៊ុលហ្គារី៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍