Connect with us

Cristiano Ronaldo ខិតកាន់តែកៀក ម្ចាស់កំណត់ត្រាគ្រាប់បាល់ច្រើនបំផុតសម្រាប់ជម្រើសជាតិពេល ព័រទុយហ្គាល់ឈ្នះអង់ដូរ៉ា យប់មិញ

ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធ Cristiano Ronaldo កាន់តែកៀកនឹងតំណែងកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ប្រកួតឱ្យក្រុមជម្រើសជាតិ ក្រោយជួយឱ្យព័រទុយហ្គាល់យកឈ្នះអង់ដូរ៉ាក្នុងលទ្ធផល ៧-០។

ក្រុមរបស់លោក Santos បានដាក់កីឡាករបម្រុងឱ្យចូលលេងច្រើននៅវគ្គទី១ ហើយបាននាំមុខ ២-០ នៅវគ្គនេះ ដែលជាការរកគ្រាប់បាល់ដោយ Pedro Neto នៅនាទី៨ និង Paulinho នៅនាទី២៩។
នៅវគ្គទី២ពួកគេក៏បានដាក់ចូលកីឡាករឆ្នើមៗឱ្យលេងម្ដងដូចជា Ronaldo និង Felix ជាដើម ហើយពួកគេបានរកគ្រាប់បាល់បានជាបន្តបន្ទាប់ទៀត។ ជាក់ស្តែង នាទី៥៦ Renato Sanches បានរកគ្រាប់ទី៣ ហើយ Paulinho បានថែមគ្រាប់ទី៤ ឱ្យព័រទុយហ្គាល់។ កីឡាករ Emili Garcia បានថែមគ្រាប់ទី៥ ឱ្យម្ចាស់ផ្ទះតាមរយៈការទាត់ចូលទីខ្លួនឯង ហើយ Cristiano Ronaldo បានតែតចូលនៅនាទី៨៥។

ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះ រកគ្រាប់បាល់ទី១០២របស់ខ្លួន សម្រាប់ក្រុមព័រទុយហ្គាល់ ហើយបច្ចុប្បន្នរូបគេនៅសល់តែ ៧គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីតាមស្មើម្ចាស់កំណត់ត្រា Ali Daei ដែលមាន១០៩គ្រាប់។ នាទី៨៨ Joao Felix បានថែមគ្រាប់ចុងក្រោយ មុនបញ្ចប់ការប្រកួត។

ជំនួបជាបន្តគឺ ក្រុមព័រទុយហ្គាល់ រង់ចាំស្វាគមន៍ក្រុមបារាំង ក្នុងពានរង្វាន់ UEFA Nations League ថ្ងៃទី ១៤ ខែវិច្ឆិកា ខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម