Connect with us

Man UTD បានបើកការចរចាជាមួយ Juventus អំពីលទ្ធភាពក្នុងការនាំយក Cristiano Ronaldo

អង់គ្លេស៖ Man UTD បានបើកការចរចាជាមួយ Juventus អំពីលទ្ធភាពក្នុងការនាំយក Cristiano Ronaldo មកកាន់ទឹកដី Old Trafford វិញ។

កន្លងមកពេលលឺដំណឹងថា Ronaldo ចង់ចាកចេញ ដំបូងឡើយមានតែ PSG ទេ ដែលចាប់អារម្មណ៍ខ្លាំងបំផុត ហើយអ្នកគាំទ្រខ្លះក៏ទទូចចង់ឃើញ Man UTD នាំយករូបគេត្រឡប់មកវិញដូចគ្នា។

តាមប្រភពជិតស្និទ្ធរបស់ Man UTD ឱ្យដឹងថា ក្លិបកំពុងដាក់កម្តៅលើការចរចាយក Cristiano Ronaldo នៅរដូវកាលក្រោយ ដោយពេលនេះកីឡាករព័រទុយហ្គាល់កំពុងពិចារណា ហើយ Juventus នឹងចរចាជាមួយភាគីក្លិបដែលចង់បាន បើ Ronaldo ចង់ចាកចេញដែរនោះ។

សូមបញ្ជាក់ថា Cristiano Ronaldo សល់កុងត្រាជាមួយ Juventus ត្រឹមឆ្នាំ ២០២២ ខណៈរូបគេធ្លាប់ជាអតីតកីឡាករ Man UTD ពីឆ្នាំ ២០០៣ ដល់ ២០០៩ ដោយរកបាន ១១៨ គ្រាប់ពីការបង្ហាញខ្លួន២៩២ ប្រកួត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម