Connect with us

ក្រសួងអប់រំ ព្រមានលោកគ្រូអ្នកគ្រូដែលបង្រៀនគួរក្នុងអំឡុងពេលបិទសាលា ឱ្យបញ្ឈប់ជាបន្ទាន់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំរួចមកហើយ ដោយសាលារៀនទាំងរដ្ឋ និងឯកជន នៅក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្ដោះអាសន្ន រយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ទន្ទឹមនេះ ក្រសួងក៏បានព្រមានថា ក្រសួងនឹងចាត់វិធានការរដ្ឋបាលចំពោះគ្រូបង្រៀនណាដែលល្មើស ដោយបើកបង្រៀនគួរក្រៅម៉ោង។

យោងតាមលិខិតរបស់ក្រសួងអប់រំ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រាប់ដល់ប្រធានអង្គភាពក្រោមឱវាទទីស្ដីការក្រសួង ត្រូវអនុវត្តសេចក្ដីណែនាំលេខ១៧ អយក.សណន ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលមានកំណត់ត្រង់ចំណុចទី៤ ថា “ហាមផ្តាច់មិនឱ្យមានការបង្រៀនគួរក្នុងពេលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ក្នុងករណីគ្រូបង្រៀនណាដែលល្មើស ក្រសួងចាត់វិធានការរដ្ឋបាលចំពោះគ្រូបង្រៀននោះ”។

សូមជម្រាបថា ការផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនដោយក្រសួងអប់រំ ត្រូវបានអនុវត្ត បន្ទាប់ពីមានបុគ្គលិក និងសិស្សដែលបានប៉ះពាល់នឹងព្រឹត្តិការណ៍ ០៣វិច្ឆិកា នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងគ្រី។

សូមជម្រាបថា អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា សរុបទាំងអស់ មានចំនួន ១៦៨០នាក់ គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម