Barcelona បរាជ័យក្នុងការព្រមព្រៀងជាមួយកីឡាករទៅលើការកាត់ប្រាក់ឈ្នួល
អេស្ប៉ាញ៖ ក្លិប Barcelona និងកីឡាកររបស់ខ្លួន បរាជ័យក្នុងការចរចា កាត់បន្ថយថ្លៃពលកម្មរបស់ពួកគេ កំឡុងពេលមានវិបត្តិសេដ្ឋកិច្ចក្នុងស្ថានភាពជំងឺកូវីដ-១៩ នេះ។
ក្លិបអ្នកមានបុណ្យ បានខាតបង់យ៉ាងធ្ងន់ធ្ងរនៅរយៈពេលជិត១ឆ្នាំចុងក្រោយនេះ ដោយសារ ទប់ទល់មិនបាននឹងការចំណាយ។ ក្លិបបានស្នើទៅកីឡាករទាំងអស់ឱ្យបន្ធូរបន្ថយថ្លៃពលកម្ម ដោយសរុបមកចុះសល់ត្រឹម ១៩១ លានអឺរ៉ូវិញ ដែលសម្រួលបានជាង ១០០ លានអឺរ៉ូធៀបនឹងការចំណាយពីដំបូង។
ប៉ុន្តែការចរចាកាលពីថ្ងៃពុធ មិនទាន់បានលទ្ធផលទេ គឺបញ្ចប់ទៅគ្មានការយល់ព្រមអ្វីទាំងអស់។ យ៉ាងណា កីឡាករមួយចំនួនបានសុំពេលសម្រេចចិត្ត ហើយនឹងផ្តល់ចម្លើយនៅថ្ងៃទី២៣ខែវិច្ឆិកា។ ក្នុងចំណោមនោះ Lionel Messi គឺជាខ្ទង់ចំណាយធំបំផុត ហើយក្លិបចង់ឱ្យរូបគេយល់ព្រមកាត់ថ្លៃពលកម្មដល់ទៅ ៣០ ភាគរយ។
បើ Barcelona មិនអាចដោះស្រាយបញ្ហានេះ នោះនៅឆ្នាំក្រោយពួកគេអាចនឹងជួបបញ្ហាក្ស័យធនហើយ ឬ ត្រូវបង្ខំចិត្តលក់កីឡាករសំខាន់ៗចេញ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍