Connect with us

AFC ចេញកាលបរិច្ឆេទប្រកួតពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំ ដែលកម្ពុជាបានចូលរួម

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា កំពុងរង់ចាំថ្ងៃដែលក្រុមបាល់ទាត់យុវជនរបស់យើង ចេញទៅប្រកួតនៅក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ AFC U-19 Championship ដែលរៀបចំនៅប្រទេសអ៊ូបេគីស្ថាន ប៉ុន្តែកម្មវិធីប្រកួតត្រូវបានពន្យារពេល នៅឆ្នាំ២០២០នេះ ដោយសារតែវិបត្តិកូវីដ១៩ រាតត្បាតនៅលើសាកលលោក។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានសម្រេចជាផ្លូវការ នៅក្នុងការជ្រើសរើសយកកាលបរិច្ឆេទថ្មី សម្រាប់កម្មវិធីប្រកួតពានរង្វាន់យុវជនលំដាប់ទ្វីបអាស៊ីមួយនេះ ពោលគឺ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

សូមជម្រាបថា ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បានចាប់ឆ្នោតស្ថិតនៅពូល A ដែលមានម្ចាស់ផ្ទះ អ៊ូបេគីស្ថាន និង ឥណ្ឌូណេស៊ី ព្រមទាំង អ៊ីរ៉ង់ ផងដែរ។ ព្រឹត្តិការណ៍នេះ ចែកជា ៤ពូល ក្នុងនោះ៖

ពូល B មាន កូរ៉េខាងត្បូង ជប៉ុន អ៊ីរ៉ាក់ និង បារ៉ែន
ពូល C មាន អារ៉ាប៊ីសាអ៊ូឌីត អូស្ត្រាលី វៀតណាម និង ឡាវ
ពូល D មាន កាតា តាជីគីស្ថាន ម៉ាឡេស៊ី និង យេមែន ។

សូមជម្រាបថា ព្រឹត្តិការណ៍នេះ ក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍ រហូតដល់ទៅ ៥ ក្រុម បានឡើងទៅប្រកួត គឺ កម្ពុជា ឥណ្ឌូណេស៊ី វៀតណាម ម៉ាឡេស៊ី និង ឡាវ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម