Connect with us

តារាសម្តែង និងហ្វេនអ្នកលេងហ្វេសប៊ុក ជាច្រើននាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ១ដុល្លារ ជូនមន្ទីអង្គរសៀមរាប

កម្សាន្ត៖ ក្នុងថ្ងៃនេះ ស្ទើរគ្រប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្នុងនោះក៏មានតារាសម្តែងផងដែរ បាននាំគ្នាបង្ហោះរូបរបស់ខ្លួន អមជាមួយការបរិច្ចាគថវិកា ១ដុល្លារ សម្រាប់ជួយដល់មន្ទីពេទ្យអង្គរសៀមរាប តិចតួចមែនប៉ុន្តែនេះជាទឹកចិត្តជួយគ្នា ក្នុងនាមជាប្រជាជនកម្ពុជា។

ក្នុងនោះក៏ឃើញ ពូខេន និង អ្នកនាង ឡោម លក្ខិណា កញ្ញា ដាលីស អ្នកទាំង៣ ព្រមទាំងហ្វេនហ្វេសប៊ុក ក៏បានបង្ហោះសារបែបនេះ វាពិតជារំភើបខ្លាំងណាស់ សម្រាប់ទឹកប្រាក់ ១ដុល្លារ ក៏ពិតមែនតែវាអាចជួយដល់អ្នកបានគ្រប់យ៉ាង នៅពេលយើងកំពុងតែជួបការលំបាក។

ក្រោយមានការបង្ហោះនៅសារជាច្រើនរបស់ ហ្វេនអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក ក៏ឃើញមានប្រជាជនជាច្រើនអបអរសាទរ និងគាំទ្រ ហើយក៏រួមចំណែកជាមួយគ្នា នូវថវិកាបន្តទៀតដើម្បីជួយដល់មន្ទីពេទ្យមួយនេះ ដែលកំពុងតែជួបផលលំបាកជាច្រើន សម្រាប់សង្គ្រោះកុមារកម្ពុជា៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម