Connect with us

ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន

ទំពាំងបាយជូរក្រៀមសំបូរដោយវីតាមីន ជាតិសរសៃ និងសារធាតុរ៉ែ។ ទំពាំងបាយជូរក្រៀមនេះរឹតតែមានប្រយោជន៍ចំពោះសុខភាពនៅពេលយកទៅត្រាំទឹកពេញមួយយប់ព្រោះទឹករំលាយសារធាតុរ៉ែ និងសារធាតុចិញ្ចឹមនៅក្នុងទំពាំងបាយជូរក្រៀម និងពីសំបកផងដែរ។ តើទំពាំងបាយជូរក្រៀម ទឹកទំពាំងបាយជូរក្រៀមមានប្រយោជន៍អ្វីខ្លះដល់សុខភាព?

១. កម្ចាត់ជាតិពុលនៅក្នុងថ្លើម និងពោះវៀន

មនុស្សជាច្រើនបានប្រើប្រាស់ទឹកទំពាំងបាយជូរក្រៀមដើម្បីសម្អាតថ្លើម និងពោះវៀនជាយូរណាស់មកហើយ។ តាមពិតទៅទំពាំងបាយជូរក្រៀមអាចកម្ចាត់ជាតិពុលបានដោយសារមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃច្រើន។ សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយឱ្យថ្លើមដំណើរការបានល្អជាពិសេសក្នុងការកម្ចាត់ជាតិពុល។ រីឯជាតិសរសៃវិញសម្រួលដល់ការបន្ទោរបង់ដែលអាចសម្អាតពោះវៀនបានល្អ។ ញ៉ាំទឹកទំពាំងបាយជូរពេលពោះទទេកាន់តែមានប្រសិទ្ធភាពល្អ ហើយកុំភ្លេចញ៉ាំទំពាំងបាយជូរក្រៀមដែលត្រាំក្នុងទឹកនោះផង។

២. ផ្តល់ថាមពលរយៈពេលយូរ

អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកកីឡាជឿថាទំពាំងបាយជូរក្រៀមអាចជាជម្រើសល្អជំនួសការញ៉ាំពពួកអាហារជំនួយថាមពល (Energy bars)។ ទំពាំងបាយជូរក្រៀមមានជាតិសរសៃ និងmicronutrient ក្នុងបរិមាណច្រើន ហើយមិនមានជាតិស្ករ ឬសារធាតុបន្ថែមរសជាតិទេ។ ផឹកទឹកទំពាំងបាយជូរក្រៀមនៅពេលព្រឹកអាចបន្ថែមថាមពលពេញមួយថ្ងៃ និងអាចផឹកមុនហាត់ប្រាណបាន។

៣. បញ្ចុះខ្លាញ់អាក្រក់ និងរក្សាលំនឹងសម្ពាធឈាម

ការសិក្សាជាច្រើនបានបង្ហាញថាទំពាំងបាយជូរក្រៀមសំបូរដោយជាតិសរសៃ ប៉ូតាស្យូម phytonutrients និងសារធាតុប្រឆាំងអុកស៊ីតកម្មបើប្រៀបធៀបនឹងអាហារសម្រន់ទូទៅផ្សេងទៀត។ អ្នកដែលញ៉ាំទំពាំងបាយជូរក្រៀមរាល់ថ្ងៃមានសម្ពាធឈាមទាបបើប្រៀបធៀបនឹងអ្នកញ៉ាំពពួកផ្លែឈើក្រៀមក្នុងកម្រិតតិចតួច។ បន្ថែមពីនេះទៀត ការញ៉ាំទំពាំងបាយជូរក្រៀមអាចបញ្ចុះកម្រិតខ្លាញ់បានដែលនេះអាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន។
គួរបញ្ជាក់ផងដែរថា ទោះបីជាទឹកទំពាំងបាយជូរក្រៀមអាចជាអាហារដ៏ល្អមួយ ប៉ុន្តែមិនអាចប្រើជំនួសថ្នាំពេទ្យនោះទេ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com