Connect with us

Manchester City ហាក់មិនអើពើលើកិច្ចសន្យារបស់ Sergio Aguero

អង់គ្លេស៖ មានការរាយការណ៍ថា Man City មានភាពស្ងប់ស្ងាត់ទាក់ទងនឹង ស្ថានភាពរបស់កិច្ចសន្យា Sergio Aguero ។
ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំដែលបច្ចុប្បន្នកំពុងរងរបួសសរសៃពួរនិងជិតផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះហើយ ស្រពេលក្លិបមេឃខៀវនៅស្ទាក់ស្ទើរក្នុងការបន្តកិច្ចសន្យាថ្មីដល់ Aguero ដូចគ្នា ទោះបីរូបគេស៊ុតបញ្ចូលទីបាន ១៨០ គ្រាប់នៅ Premier League សម្រាប់ Man City យ៉ាងណាក៏ដោយ។

ខ្សែប្រយុទ្ធអាហ្សងទីន Sergio Aguero គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man City ដែលមាន ២៥៥ គ្រាប់ នៅមិនទាន់បន្តកុងត្រាថ្មីដូចនេះ ប្រសិនបើការពន្យារនេះឈានដល់ខែមករានោះមានន័យថារូបគេអាចចាកចេញដោយគ្មានតម្លៃខ្លួន។

សូមបញ្ចាក់ដែរថាបច្ចុប្បន្ន Aguero មានវ័យ៣៣ឆ្នាំ ហើយកាលពីខែមិថុនាគេបាននិយាយពីការបញ្ចប់អាជីពបាល់ទាត់ក្នុងប្រទេសអាហ្សង់ទីន។ រីឯលីគអាមេរិក Major League Soccer ក៏ជាទីកន្លែងសម្រាប់រូបគេពិចារណាផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម