Ramos ស្មើកំណត់ត្រាមួយរបស់អ្នកចាំទីជើងចាស់ Buffon
អេស្ប៉ាញ៖ គិតមកទល់ពេលនេះ Sergio Ramos បង្ហាញខ្លួនបាន១៧៦ប្រកួតហើយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញដែលនេះជាកំណត់ត្រាស្មើទៅនឹងអ្នកចាំទីជើងចាស់ Gianluigi Buffon របស់ក្រុមជម្រើសជាតិអ៊ីតាលី។
ការប្រកួតទី១៧៦នេះកើតឡើងពេលអេស្ប៉ាញប្រកួតស្មើជាមួយហុល្លង់ ជំនួបមិត្តភាពនៅកីឡដ្ឋាន Johan Cruyff Arena ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា១ទល់នឹង១។ ចំណែកការប្រកួតទី១៧៦របស់ Buffon គឺនៅខែមីនា ឆ្នាំ២០១៨។
Ramos ចូលលេងឱ្យអេស្ប៉ាញដំបូងនៅខែមីនា ឆ្នាំ២០០៥ ពេលប្រកួតមិត្តភាពជាមួយជម្រើសជាតិចិន ដែលកាលណោះនៅវ័យ១៨ឆ្នាំ និង៣៦១ថ្ងៃ ធ្វើឱ្យគេក្លាយជាកីឡាករក្មេងជាងគេក្នុងក្រុមជម្រើសជាតិ រយៈពេល៥៥ឆ្នាំ។
ក្រោយចូលរួមជាមួយ Real Madrid នៅឆ្នាំ២០០៥ អតីតសមាជិក Sevilla រកបានពីរគ្រាប់ពេលឈ្នះ San Marino ៤ទល់នឹង០ ក្នុងវគ្គជម្រុះ FIFA World Cup 2006។ គេរួមចំណែកសំខាន់ក្នុងការឈ្នះ FIFA World Cup 2010 ព្រមទាំង UEFA Euro 2008 និង 2012។ Ramos ត្រូវការតែមួយប្រកួតទៀតប៉ុណ្ណោះដើម្បីក្លាយជាកីឡាករលេងច្រើនជាងគេសម្រាប់ជម្រើសជាតិនៅអឺរ៉ុប៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍