Connect with us

ភាពតស៊ូ និងព្យាយាមបានធ្វើឱ្យ CEO B.TS SKINCARE ក្លាយជានារីដែលរឹងមាំនិងជោគជ័យក្នុងមុខជំនួញ ជានារីដែលបាននាំផ្លូវស្ត្រីជាច្រើនឱ្យទទួលបានជោគជ័យ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមាន Facebook ឈ្មោះ Oun Näi SkinCare ដែលជាស្រ្តីដែលភាពតស៊ូ រឹងមាំ និងមានទឹកចិត្តល្អ បានសរសេររៀបរាប់ អរគុណម្ចាស់ផលិតផល B.TS skincare អ្នកនាង TraSa ដែលតែងតែផ្តល់នូវដំបូន្មានល្អៗ និងមិនដែលបោះបង់ចោលតាំងពីខ្លួននៅជាតំណាងតូច រហូតបានក្លាយជាម្ចាស់សាខា។

ក្រោមបទសម្ភាសជាមួយអ្នកនាង សន សុគន្ធា ដែលម្ចាស់ផលិតផល B.TS skincare បានប្រាប់មកកាន់ MyTV Plus ថា ភាពជោគជ័យ មិនមែនជារឿងចៃដន្យនោះទេ ពោលគឺកើតឡើងពីការតស៊ូ និងព្យាយាមទាំងអស់។ ជាការពិតណាស់អ្នកនាង សន សុគន្ធា មានដើមកំណើតជាកូនអ្នកបាត់ដំបង ដែលកើតក្នុងគ្រួសារអ្នកចម្ការ ថែមទាំងជាកូនស្រីទោលផងដែរ។ ថ្វីត្បិតតែកើតក្នុងគ្រួសារអ្នកចម្ការ លោកស្រីមិនបានខ្មាសគេនោះទេ ផ្ទុយទៅវិញលោកស្រី បានខិតខំព្យាយាម និងពុះពារឆ្លងឧបសគ្គជាច្រើនតែម្ម្នាក់ឯង។ មិនតែប៉ុណ្ណោះអ្នកនាង សន សុគន្ធា ក៏ជាស្ត្រីមួយរូបដែលបានជួយស្ត្រីជាច្រើនទៀតឱ្យទទួលបានជោគជ័យដូចខ្លួនដោយចូលជាតំណាងចែកចាយជាមួយក្រុមហ៊ុន B.TS Skincare។

អ្នកនាងបានបង្ហើបថា ការចូលជាតំណាងចែកចាយជាមួយក្រុមហ៊ុន B.TS Skincare គឺមិនមែនត្រឹមតែចូលជាដៃគូររកសុីនោះទេ ប៉ុន្តែ B.TS Skincare ថែមទាំងតែងតែចាត់ទុកតំណាងទាំងអស់ជាគ្រួសារតែមួយ និងផ្តល់ក្តីស្រលាញ់ទៅពួកគេស្មើៗគ្នា មិនថាតំណាងតូច ឬតំណាងធំ នោះទេ។ B.TS Skincare ឱ្យតម្លៃខ្ពស់ទៅភាពស្មោះត្រង់ និងការតស៊ូ ដែលធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្ត ទទួលអ្នកដែលមានដើមទុនតិច និងចង់ចាកចេញពីភាពក្រ ចូលជាតំណាងចែកចាយរបស់ក្រុមហ៊ុន។ អ្វីដែលជាចំណុចខ្លាំងរបស់ B.TS Skincare នោះគឺ ក្រុមហ៊ុនយល់ពីតម្រូវការរបស់អតិថជន ដោយផ្តោតទៅលើគុណភាពជាចម្បង ហើយគ្រប់តំណាងចែកចាយទាំងអស់ សុទ្ធតែកើតចេញពីអតិថជនដែលប្រើផ្ទាល់។

ក្រោមការគ្រប់គ្រង់ដោយផ្ទាល់ពី លោកស្រី CEO B.TS SKINCARE ដើម្បីជួយតំណាងទាំងអស់ឱ្យទទួលបានភាពជោគជ័យលឿន ខាងក្រុមហ៊ុនបានរៀបចំយុទ្ធសាស្ត្រទីផ្សាបែបសម័យថ្មី មានការកំណត់គោលការណ៍ជាស្តង់ដា ក៏ដូចជាការរៀបចំវគ្គបង្វឹកជាបន្តបន្ទាប់ដើម្បីឱ្យតំណាងទាំងអស់មានជំនាញលក់ និងយល់ច្បាស់អំពីផលិតផល។ លោកស្រីបានបន្តរទៀតថា អ្នកលក់ដែលជោគជ័យ មិនមែនត្រឹមតែលក់ឱ្យដាច់តែប៉ុណ្នឹងទេ តែជាអ្នកលក់ដែលយល់ច្បាស់ពីបញ្ហាររបស់អតិថជន និងអាចដោះស្រាយបញ្ហាឱ្យអតិថិជនបានល្អបំផុត៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com