Connect with us

តោះមកទស្សនារូបភាពនៃសកម្មភាពថត ល្ខោនយីកេ របស់ក្រុមការងា MYTV មានអ្វីខ្លះ ហើយអ្នកណាខ្លះចូលរួមការសម្តែង

ទស្សនិកជនធ្លាប់តែទស្សនាតាមកញ្ចក់ទូរទស្សន៍តែមិនដែលបានទស្សនាផ្ទាល់នៅសកម្មភាពថតរបស់ក្រុមការងារនោះទេថា តើវាមានការលំបាកប៉ុណ្ណា បើស្តាប់តាមការបកស្រាយរបស់ លោក រ៉ៃយ៉ា ជំនួយការអ្នកផលិតកម្មវិធីបានប្រាប់ក្រុមការងារ MYTV Plus ថា ឈុតឆាកសម្តែងគឺមានផលវិបាកយ៉ាងខ្លាំង ពេលដែលតួអង្គថតខុសច្រើនសារធ្វើអោយពេលវេលាកាន់តែជួបផលវិបាក គឺតួអង្គគាត់អស់កម្លាំង ខ្សោយសម្តែងមិនដល់ធ្វើអោយមានការខកខានក្នុងការថតរបស់ក្រុមការងារ តែមិនថ្វីទេយើងបានសហការគ្នាយ៉ាងល្អគឺធ្វើអោយកម្មវិធីនេះដើរទៅដោយរលូន ។

បើតាមសម្តីលោក រ៉ៃយ៉ា ដដែលថា កម្មវិធីនេះគឺទទួលបានការគាំទ្រពីអគ្គនាយកគ្រប់គ្រងស្ថានីយទូរទស្សន៍ខ្លាំង ព្រោះយើងចង់ផ្សព្វផ្សាយអោយទស្សនិកជន និង ប្រិយមិត្ត ដែលទស្សនាបានដឹង ល្ខោនយីកេ គឺជារបស់ខ្មែរពិតៗ ហើយចង់លើកស្ទួយវប្បធម៌សិល្បៈខ្មែរបុរាណយើងកុំអោយបាត់បង់ គ្រាន់ទុកអោយកូនចៅបានស្គាល់នូវស្នាដៃដូនតា។ ឥឡូវនេះកម្មវិធី ល្ខោនយីកេ របស់ស្ថានីយទូរទស្សន៍ MYTV មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ។ កុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករ កម្មវិធីរឿង ” ល្ខោនយីកេ ” ដែលធ្វើការចាក់រៀងរាល់ថ្ងៃ ច័ន្ទ-ពុធ វេលាម៉ោង ៨:៣០យប-៩:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ MYTV នឹង Facebook Page MYTV ៕


អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com