កម្មវិធីបរិច្ចាគ ១ដុល្លារត្រឹមតែ២៤ម៉ោង រកថវិកាបានជាង ១៣ម៉ឺនដុល្លារ
ភ្នំពេញ៖ លោក Sai តារាចម្រៀងកម្ពុជា បានបង្ហើបនៅក្នុងវីដេអូនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា នេះថា ត្រឹមតែរយៈពេល ២៤ម៉ោង កម្មវិធីបរិច្ចាគ១ដុល្លារ សម្រាប់ជួយមន្ទីរពេទ្យកុមារអង្គរ ទទួលបានទឹកប្រាក់ប្រហែល ១៣ម៉ឺនដុល្លារអាមេរិក។
លោក Sai បានបន្តថា កម្មវិធីនេះ នៅតែបន្តទៀត មិនទាន់បញ្ចប់នោះទេ សម្រាប់អ្នកដែលមានបំណងចូលរួមបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារអង្គរ។
ក្រោយមានការបង្ហោះចែកចាយជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក គេសង្កេតឃើញអ្នកលេងមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ក៏ឃើញមានប្រជាជនជាច្រើនសាទរ និងគាំទ្រ ដើម្បីជួយដល់មន្ទីពេទ្យមួយនេះ ដែលកំពុងតែជួបផលលំបាកជាច្រើន សម្រាប់សង្គ្រោះកុមារដែលក្រុមគ្រួសាររបស់ពួកគាត់មិនមានលទ្ធភាពព្យាបាល៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍