Connect with us

តារាចម្រៀងអង់គ្លេស Robbie Williams តារាចម្រៀរុស្ស៊ី Aida Garifullina និងអតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo និងមានវត្តមាន ពិធីបើកព្រឹត្តិការណ៍ FIFA World Cup 2018

នៅមុនពេលដែលម្ចាស់ផ្ទះរុស្ស៊ីនិងអារ៉ាប់ប៊ីសាអូឌីតចាប់ផ្តើមការប្រកួត បើកឆាកព្រឹត្តិការណ៍ FIFA World Cup 2018 នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ តារាអន្តរជាតិចំនួន៣រូប នឹងបង្ហាញខ្លួន ដើម្បីសាងភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រទាំងអស់ នាទីលាន Luzhniki ទីក្រុងម៉ូស្គូ។

កំពូលតារាងចម្រៀងអង់គ្លេស Robbie Williams និងសាងភាពរីករាយដល់គាំទ្រទាំងអស់ជុំវិញពិភពលោក មិនថាអ្នកទស្សនាផ្ទាល់នៅទីលាន ឬ ទស្សនាតាមកញ្ចក់ទូរទស្សន៍នោះឡើយ។ បុរសវ័យ៤៤ឆ្នាំនឹងចូលរួមជាមួយតារាចម្រៀងអូប៉េរ៉ា របស់រុស្ស៊ី Aida Garifullina នៅក្នុងការប្រគុំតន្ត្រីមុនការប្រកួតចាប់ផ្តើម។

ក្រៅពីនេះអ្នកគ្រប់គ្នា ក៏នឹងបានឃើញវត្តមានរបស់អតីតតារាបាល់ទាត់ដ៏ល្បីល្បាញ គឺ Ronaldo ដែលធ្លាប់ជួយប្រេស៊ីលឈ្នះជើងឯកពិភពលោក២សម័យផងដែរ។

Robbie Williams អោយដឹងថា គេធ្លាប់ទទួលពានរង្វាន់នឹងភាពរីករាយច្រើនមកហើយ តែមិនមានពេលណាដែលគេមានកិត្តិយសបំផុត ដូចពេលបានសម្តែងការប្រគុំតន្ត្រីបើកឆាក FIFA World Cup នេះទេ។ វាពិតជាសុបិន្ត របស់បុរសម្នាក់ ហើយលោកនឹងប្រើឱកាស បង្កើតភាពរីករាយអស្ចារ្យបំផុត ដល់អ្នកគាំទ្រ មិនអាចបំភ្លេចបានឡើយ។

កម្មវិធីបើកសម្ភោធ ព្រឹត្តិការណ៍ FIFA World Cup 2018 នឹងមានភាពខុសប្លែក ពីកម្មវិធីដែលធ្លាប់ធ្វើកន្លងមក។ កម្មវិធីនៅពេលនេះ នឹងផ្តោតលើការប្រគុំតន្ត្រី ហើយវាដំណើរការ មុនការប្រកួតចាប់ផ្តើមកន្លះម៉ោង ប៉ុណ្ណោះ។ រុស្ស៊ីនឹងចាប់ផ្តើមដំណើរការ FIFA World Cup 2018 ចាប់ពីថ្ងៃទី១៤ មិថុនា ដល់១៥ ខែកក្កដា ឆ្នាំ២០១៨៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម