ប្រជាជនជប៉ុន កោតសរសើរកសិផលកម្ពុជា “Made in Cambodia” និងនិយមទិញយកទៅប្រើប្រាស់
ភ្នំពេញ៖ ប្រជាពលរដ្ឋជប៉ុន បានបង្ហាញពីការជឿទុកចិត្តចំពោះផលិតផលកសិផលដែលនាំចេញពីប្រទេសកម្ពុជា ឱ្យតែផលិតផលណាដែលដាក់ថា “Made in Cambodia” គឺប្រជាពលរដ្ឋជប៉ុន ពិតជានិយមចូលចិត្តទិញយកទៅទទួលទាន និងប្រើប្រាស់ក្នុងតម្រូវការផ្សេងៗ។ កត្តានេះហើយ បានជាក្រុមហ៊ុនជប៉ុនជាច្រើន បានចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា នៅក្នុងវិស័យកសិកម្មនេះ។
ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយប្រធានក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី លោក ណាបេស៊ីម៉ា កាតស៊ូហ៊ីតូ (Nabeshima Katsuhito) និងមានការអញ្ជើញចូលរួមជាអធិបតីភាពរបស់លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami MASAHIRO) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍, ភាគីក្រុមហ៊ុនជប៉ុន បានឱ្យដឹងថា ប្រជានជប៉ុន ចាប់អារម្មណ៍ខ្លាំងមកលើប្រទេសកម្ពុជាលើចំណុចដែលប្រជាកសិករកម្ពុជា ដាំដុះបន្លែ និងដំណាំផ្សេងៗនោះមិនសូវប្រើជីគីមី ឬសារធាតុដែលនាំឱ្យប៉ះពាល់ដល់សុខភាព ខណៈផ្ទៃដីកសិកម្មនៅកម្ពុជាក៏ធំទូលាយ និងសម្បូរធនធានទឹកសម្រាប់ស្រោចស្រពច្រើនផងដែរ ដូចជាទន្លេសាប និងបឹងទន្លេសាប ទន្លេមេគង្គជាដើម ដែលប្រការនេះ ពិតជាអំណោយផលដល់ការដាំដុះដំណាំខ្លាំងណាស់។
ក្នុងជំនួបនេះដែរ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុនខាងលើ បានចុះអនុស្សរណៈនៃការយោគយល់គ្នា រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥ ដើម្បីជប៉ុនជួយអភិវឌ្ឍវិស័យកសិកម្ម ចាប់ផ្ដើមពីស្រុកបារាយណ៍ ខេត្តកំពង់ធំ និងបន្តអនុវត្តទៅទូទាំងប្រទេសកម្ពុជា ព្រមទាំងស្វែងរកទីផ្សារសម្រាប់បន្លែធម្មជាតិរបស់ប្រជាកសិករកម្ពុជា ទាំងក្នុងទាំងក្រៅស្រុក។
ក្រុមហ៊ុនជប៉ុនដដែល ក៏មានគម្រោងរ៉ាប់រងលើការផលិត វេចខ្ចប់ និង ចែកចាយនៅប្រទេសកម្ពុជា ព្រមទាំងអាចនាំចេញទៅក្រៅប្រទេសផងដែរ ពិសេសគឺប្រទេសជប៉ុន៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍