កម្ពុជា នាំចេញមាស ជាង ២,២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែឆ្នាំ២០២០
ភ្នំពេញ៖ ប្រទេសកម្ពុជា បាននាំចេញមាសស្មើនឹងទំហំទឹកប្រាក់ ២,២២ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល៨ខែឆ្នាំ២០២០ ដែលមានការកើនឡើង ៧១៦,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។
របាយការណ៍នេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឱ្យមាស ក្លាយជាផ្នែកមួយនៃការនាំចេញរបស់កម្ពុជា ដែលមានកំណើនលឿនជាងគេបំផុត។
របាយការណ៍បន្តថា ការនាំចេញសរុបរបស់កម្ពុជា ស្មើនឹងទំហំទឹកប្រាក់ ១៤,១ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែដំបូង ឆ្នាំ២០២០ ដែលមានការកើនឡើងជិត ២១ភាគរយ បើធៀបនឹងឆ្នាំមុន។
បន្ទាប់ពីមាស កម្ពុជានាំចេញច្រើនជាងគេ គឺ អង្ករ កង់ គ្រឿងអគ្គិសនី ព្រមទាំងផលិតផលកសិផល ដូចជា សណ្ដែកសៀង គ្រាប់ស្វាយចន្ទី និង ចេក។ ទន្ទឹមនេះ ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ កម្ពុជា បាននាំចូលទំនិញស្មើនឹងទឹកប្រាក់ ១៣,៦ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ៨,៧ភាគរយ ធៀបនឹងឆ្នាំមុន៕
ប្រភព៖ AKP
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍