Connect with us

អ្នកចាំទី Marc-Andre ter Stegen ត្រៀមបន្តកុងត្រាថ្មីជាមួយ Barcelona ទោះក្លិបចង់កាត់បន្ថយប្រាក់ឈ្នួលកីឡាករ

Story: អ្នកចាំទី Marc-Andre ter Stegen បានត្រៀមខ្លួនដើម្បីបន្តកុងត្រាថ្មីជាមួយ Barcelona បើទោះជាក្លិបកំពុងតែរៀបចំវិធានការកាត់បន្ថយប្រាក់ឈ្នួលកីឡាករដល់ទៅ៣០ភាគរយក្តី។

គម្រោងកាត់ប្រាក់ឈ្នួលកីឡាកររបស់ក្លិបអ្នកមានបុណ្យ គឺដើម្បីទប់ស្កាត់ការក្ស័យធន់ព្រោះវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែវាមិនទាន់សម្រេចជាផ្លូវការទេ។
យ៉ាងណា អ្នកចាំទីវ័យ២៨ឆ្នាំ មិនស្ទាក់ស្ទើរក្នុងការបន្តចុះកុងត្រាថ្មីឡើយ ហើយការដែលគេសម្រេចចិត្តនេះ ព្រោះចង់បន្តដំណើរនិងឈ្នះពានរង្វាន់ជាមួយក្លិបយូរឆ្នាំទៅមុខទៀត។

Marc-Andre ter Stegen បានអោយដឹងបែបនេះថា “ក្លិប Barcelona គឺជាផ្ទះរបស់គេ ហើយគេមានភាពរីករាយនឹងកក់ក្តៅនៅទីនេះ។ដូច្នេះទើបគេសម្រេចចិត្តចង់បន្តនៅជាមួយ Barcelona យូរឆ្នាំទៀត ហើយវាគ្មានអ្វីដែលសប្បាយដូចជាការឈ្នះពានរង្វាន់ជាមួយក្លិបនេះឡើយ។” ។

សូមបញ្ជាក់ថា Andre ter Stegen បានចូលរួមជាមួយ Barcelona តាំងពីឆ្នាំ២០១៤ ដោយផ្ទេរពីក្លិបអាល្លឺម៉ង់ Mönchengladbach។ នៅទឹកដី Camp Nou នេះ រូបគេបង្ហាញខ្លួនបាន ២៣៨ដង និងឈ្នះពានរង្វាន់មួយចំនួនដូចជា La Liga ៤ដង Copa del Rey ៤ដង UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដងផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម