Connect with us

ក្រោយទំនេររយៈពេល៦ខែ ខ្សែប្រយុទ្ធ Mario Mandzukic គ្រោងចូលរួមជាមួយក្លិប Celta Vigo ដោយឥតតម្លៃខ្លួន

ប្រភពពី Dailymail បានអោយដឹងថា ខ្សែប្រយុទ្ធ Mario Mandzukic គ្រោងចូលរួមជាមួយក្លិបអេស្ប៉ាញ Celta Vigo ដោយឥតតម្លៃខ្លួន។
អតីតសមាជិក Bayern Munich, Atletico Madrid និង Juventus វ័យ៣៤ឆ្នាំរូបនេះ មិនមានក្លិបលេងជិត៦ខែមកហើយ តាំងពីផុតកុងត្រាជាមួយក្លិប Al-Duhail នាប្រទេសកាតា កាលពីដើមឆ្នាំ២០២០នេះ។

កាលពីពេលកន្លងទៅ ក្លិបនៅ Premier League ចំនួន២គឺ Aston Villa និង West Ham សុទ្ធតែបានទាក់ទង Mario Mandzukic ដែរ ប៉ុន្តែរូបគេបានបដិសេធ។

ឥឡូវ Celta Vigo ហាក់ឈានមុខគេ ដើម្បីទទួលបានការចុះហត្ថលេខាយកកីឡាករក្រូអាតនេះ ខណៈក្លិប Benevento និង Fiorentina ក៏ចង់នាំយករូបគេ ត្រលប់ទៅក្របខណ្ឌ Serie A វិញដែរ ។

លើសពីនេះ មានការរាយការណ៍ថា Celta Vigo កំពុងស្ថិតក្នុងដំណាក់កាលចរចារជាមួយ Mandzukic ខណ:សាមីកីឡាករផ្ទាល់ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្លាស់មកចូលរួមជាមួយក្លិបនាក្របខណ្ឌ La Liga នេះផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម