អត្តពលិកចូលរួមព្រឹត្តិការណ៍អូឡាំពិកនាប្រទេសជប៉ុននឹងមិនចាំបាច់ធ្វើចត្តាឡឺស័ក ១៤ថ្ងៃទេ
អត្តពលិកដែលមកដល់ប្រទេសជប៉ុនដើម្បីចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងមិនចាំបាច់ធ្វើចត្តាឡឺស័ក១៤ថ្ងៃទេ។ នេះបើតាមការលើកឡើងពីគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិករបស់ជប៉ុន។
ការប្រកួតអូឡាំពិកដែលត្រូវដំណើរនាទីក្រុងតូក្យូឆ្នាំ២០២០នេះ ត្រូវពន្យាពេលទៅធ្វើនៅឆ្នាំ២០២១វិញ ព្រោះការរាតត្បាតនៃជម្ងឺកូវីដ១៩ ដែលនាំអោយការចំណាយកាន់តែច្រើនទៅតាមនោះដែរ។
ទាក់ទិននឹងរឿងនេះ លោក Toshiro Muto នាយកប្រតិបត្តិការរៀបចំព្រឹត្តិការណ៍អូឡាំពិកជប៉ុនបានអោយដឹងថា “អត្តពលិក គ្រូបង្វឹក និងមន្ត្រីពាក់ព័ន្ធ ដែលធ្វើដំណើរមក នឹងទទួលបានការអនុញ្ញាតអោយចូលក្នុងប្រទេសជប៉ុនតែម្តង។”
ទោះយ៉ាងណាលោកបានបន្ថែមថា “គណៈកម្មាធិការរៀបចំការប្រកួត នៅត្រូវការពត៌មានលំអិតពីអត្តពលិក គ្រូបង្វឹក រួមបញ្ចូលទាំងលទ្ធផលធ្វើតេស្តកូវីដ១៩ មុនរយៈពេល៧២ម៉ោង ដែលធ្វើដំណើរមកដល់។”
ដោយឡែក សម្រាប់ការសម្រេចចិត្តខាងលើនេះ មិនទាន់រាប់បញ្ចូលអ្នកគាំទ្រមកពីបណ្តាប្រទេសនានា ដែលនឹងធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍នោះឡើយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍