ស្កុតឡេនបានលេង UEFA Euro ជាលើកដំបូងក្នុងរយៈពេល២២ឆ្នាំ ក្រោយយកឈ្នះសែបដោយការទាត់បាល់កាត់សេចក្តី
ក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡែនបានកៅអីលេងពានរង្វាន់ UEFA Euro ឆ្នាំក្រោយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមម្ចាស់ផ្ទះសែបដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ។
សម្រាប់ការប្រកួតវគ្គទី១ មិនមានគ្រាប់បាល់ត្រូវទាត់បញ្ចូលទីទេ។ លុះដល់វគ្គទី២ នាទី៥២ កីឡាករ Ryan Christie បានផ្តល់ការនាំមុខមុនដល់ស្កុតឡេន ប៉ុន្តែដល់ចុងម៉ោងនាទី៩០ សែបក៏តាមស្មើ ១-១ វិញដោយគ្រាប់បាល់របស់ Luka Jovic។ លទ្ធផលនេះបានឈានដល់ការថែមម៉ោង១៥នាទី២ដង ក៏នៅតែមិនប្រែប្រួល ទើបឈានដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្តីតែម្តង។ នៅក្នុងវគ្គនេះ ស្កុតឡែនធ្វើបានល្អណាស់ ដោយស៊ុត៥គ្រាប់ធ្វើបានសម្រេចទាំង៥គ្រាប់ រីឯក្រុមសែបវិញ គ្រាប់ចុងក្រោយរបស់ Mitrovic គឺមិនសម្រេចឡើយ។
ជ័យជំនះនេះបានជួយអោយ ស្កុតឡេន ឈានទៅដល់វគ្គចែកពូល UEFA Euro នៅពូល D ជាមួយនឹងក្រុម អង់គ្លេស ក្រូអាត និង សាធារណរដ្ឋឆែក។ នេះក៏ជាការបង្ហាញខ្លួនក្នុងពានរង្វាន់ UEFA Euro របស់ ស្កុតឡែន ដែលបានខកខានលេងតាំងពីឆ្នាំ១៩៩៨មកម្ល៉េះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍