Connect with us

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពុងផ្ដល់ការងារឱ្យបុគ្គលិកខ្មែរជាង ២៣០០នាក់

ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានបុគ្គលិកជាជនជាតិខ្មែរ ប្រមាណ ២៣០០នាក់ ដែលស្មើនឹងប្រមាណ ៧៥,៣ ភាគរយ នៃបុគ្គលិកសរុបក្នុងគម្រោងទាំងមូល។

ជាផ្លូវល្បឿនលឿនដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលត្រូវបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន China Road and Bridge ដែលមានប្រវែងសរុប ១៩០ គីឡូម៉ែត្រ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ហើយនឹងក្លាយជាផ្លូវល្បឿនលឿនដំបូងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ ចំណាយថវិកាប្រមាណ ២០១៩ លានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេលសាងសង់ដែលបានគ្រោងទុកគឺ ៤ ឆ្នាំហើយរយៈពេលប្រតិបត្តិការគឺ ៥០ ឆ្នាំ។

បន្ទាប់ពីគម្រោងនេះ ត្រូវបានសាងសង់រួច នឹងមានផ្លូវដែលអាចបើកពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុដែលជាកំពង់ផែសមុទ្រទឹកជ្រៅជាងគេបំផុតនៅកម្ពុជា ដោយការធ្វើដំណើររវាងកន្លែងទាំងពីរ នឹងត្រូវកាត់បន្ថយនៅសល់ត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com