ក្មេងជាងគេមែន តែ Lisa គឺជាសមាជិកមួយរូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងក្រុម
កម្សាន្ត៖ តារាចម្រៀងដែលក្មេងជាងគេក្នុងក្រុម Blackpink ស្រីស្អាត Lisa បានក្លាយជាសមាជិកមួយរូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងក្រុមដែលប្រាក់ចំណូលទទួលបានក្រៅពីអាជីពជាតារាចម្រៀងហើយ នាងក៏ត្រូវបានបណ្តាផលិតផលជាច្រើនអញ្ជើញឱ្យធ្វើជាទូតសុច្ឆន្ទៈផងដែរ។
ក្រោយពីបានក្លាយជាសមាជិកក្រុម Blackpink ភ្លាម Lisa បានឆក់បេះដូងរបស់អ្នកគាំទ្រយ៉ាងឆាប់រហ័សដោយសារមុខមាត់ អត្តចរិតដ៏គួរឱ្យស្រលាញ់ ថែមទាំងពូកែរ៉េប និងដងខ្លួនល្វតល្វន់អាចរាំយ៉ាងរស់រវើក។ ក្រៅពីអាជីពក្នុងសិល្បៈហើយ Lisa ក៏មានយូធូបផ្ទាល់ខ្លួនដែលមានចំនួន Subscriber រហូតដល់ ៤,១៩ លាននាក់ឯណោះ។
រីឯនៅលើ Instagram វិញ Lisa ក៏ត្រូវបានសង្កេតឃើញថាមានចំនួន Follower ច្រើនជាងគេក្នុងក្រុមផងដែរ ដែលមកទល់ពេលនេះបានកើនឡើងដល់ ៤២ លាននាក់ហើយ។
គួរបញ្ជាក់ដែរថា តារាចម្រៀងដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង និងមានដើមកំណើតពីប្រទេសថៃរូបនេះ មានទេពកោសល្យសិល្បៈតាំងពីកំណើត និងបានពុះពារតាំងពីអ្នកហ្វឹកហាត់រហូតអភិវឌ្ឍខ្លួនបានក្លាយជាតារាចម្រៀងពេញសិទ្ធិមកដល់សព្វថ្ងៃ៕
ប្រភព៖ seoulz
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍