Connect with us

ហុងគ្រី វាយបកឈ្នះអ៊ីស្លង់ឡើងទៅពានរង្វាន់ UEFA Euro ឆ្នាំក្រោយ

ហុងគ្រី៖ ក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី បានវាយបកនៅចុងម៉ោង ដើម្បីយកឈ្នះក្រុមភ្ញៀវអ៊ីស្លង់ ដោយលទ្ធផល ២ទល់នឹង១ ដើម្បីឡើងទៅកាន់វគ្គចែកពូលពាន UEFA Euro 2020 ដែលគ្រោងលេងនៅឆ្នាំ២០២១ ដោយសារតែវិបត្តិកូវីដ១៩។

ការប្រកួតលើទីលាន Puskas Arena នេះ ក្រុមអ៊ីស្លង់បាននាំមុខនៅនាទី១១ ដោយខ្សែប្រយុទ្ធ Gylfi Sigurdsson មកពី Everton ជាអ្នកទាត់ Free-Kick ទម្លុះដៃអ្នកចាំទី Peter Gulacsi។ ការប្រកួតនៅតែបន្តយ៉ាងស្វិតស្វាញ តែមិនទាន់មានគ្រាប់បាល់កើតឡើងទៀតទេ។ ភាពស្ងប់ស្ងាត់បានអូសបន្លាយដល់វគ្គទី២ នាទី៨៨ កីឡាករ Loic Negao រកគ្រាប់តាមស្មើឱ្យហុងគ្រីមុនពេលកីឡាករ Dominik Szoboszlai ថែមគ្រាប់ទី២នៅនាទី៩០+២ ដែលជាគ្រាប់ជ័យជម្នះរបស់ហុងគ្រីតែម្តង។

ដូចនេះ ហុងគ្រីបានឡើងទៅលេងវគ្គចែកពូលពាន Euro 2020 ដោយស្ថិតនៅពូល F ជាមួយ បារាំង ព័រទុយហ្គាល់ និងអាល្លឺម៉ង់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម