Connect with us

Juventus អាចជួបបញ្ហាសេដ្ឋកិច្ចបើ Cristiano Ronaldo ចាកចេញ

អ៊ីតាលី៖ ប្រភពពីសារព័ត៌មាន Besoccer បានឱ្យដឹងថា ក្លិប Juventus អាចប្រឈមនឹងបញ្ហាសេដ្ឋកិច្ច បើខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញ។

កីឡាករព័រទុយហ្គាល់នេះ មិនត្រឹមតែដើរតួយ៉ាងសំខាន់លើទីលានទេ ប៉ុន្តែគេក៏បាននាំយកនូវចំណូលយ៉ាងច្រើនដល់ក្លិបសេះបង្កង់ដែរ តាមរយៈការសហការជាមួយដៃគូឧបត្ថម្ភនានា។

ប្រធានផ្នែកបច្ចេកទេសរបស់ Paris Saint-Germain លោក Leonardo បានបង្ហាញសារមួយដែលធ្វើឱ្យ Juventus ព្រួយបារម្ភ នៅពេលដែលលោកបាននិយាយថា ការចុះហត្ថលេខាផ្ទេរ Ronaldo គឺស្ថិតនៅក្នុងគម្រោងរបស់ PSG ជានិច្ច។
បើទោះបីជាក្លិបអាចនៅសល់លុយដែលត្រូវចំណាយ ៣១លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់ថ្លៃឈ្នួលរបស់ Ronaldo តែពួកគេនឹងខាតបង់ច្រើនជាងនេះ សម្រាប់ប្រភពចំណូលផ្សេងៗ។

មិនត្រឹមតែនៅក្រៅទីលានប៉ុណ្ណោះទេ ដែល Juventus ប្រឈមបញ្ហា ប៉ុន្ដែនៅលើទីលានប្រកួតក៏ពួកគេមានការពិបាកនឹងទទួលបានជ័យជម្នះដែរ បើគ្មានវត្តមានម្ចាស់ពាន Ballon dÓr ៥សម័យកាលរូបនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម