អាហ្សង់ទីន របូតឱកាសយកឈ្នះប៉ារ៉ាហ្គាយ ក្រោយ VAR បដិសេធគ្រាប់បាល់របស់ Lionel Messi
អាហ្សង់ទីន៖ ក្រុមជម្រើសជាតិអាហ្សង់ទីនបានទទួលលទ្ធផលស្មើគ្នាជាលើកដំបូងក្នុងវគ្គជម្រុះ World Cup 2022 តំបន់អាមេរិកខាងត្បូង គឺស្មើគ្នានឹងក្រុមភ្ញៀវប៉ារ៉ាហ្គាយក្នុងលទ្ធផល ១-១។
ក្រុមប៉ារ៉ាហ្គាយ បានបើកការនាំមុខមុននៅនាទី២២ ដោយកីឡាករ Angel Romero ជាអ្នកទាត់បាល់ពិន័យ១១ម៉ែត្រ។ យ៉ាងណា នៅនាទី៤១ កីឡាករ Nicolas Gonzalez បានតាមសងស្មើឱ្យ អាហ្សង់ទីនវិញ។
ឈានដល់វគ្គទី២ នាទី៥៨ ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតគ្រាប់នាំមុខឱ្យ អាហ្សង់ទីនទៅហើយ ប៉ុន្តែក៏ត្រូវបដិសេធដោយ VAR វិញ។ ម៉ោងដែលនៅសល់មិនមានការទាត់បាល់ចូលទីទៀតទេទើបលទ្ធផលស្មើគ្នានេះ រក្សាដល់ចប់ការប្រកួត។
ក្រោយឆ្លងកាត់៣ប្រកួត វគ្គជម្រុះ World Cup 2022 តំបន់អាមេរិកខាងត្បូងនេះ គឺអាហ្សង់ទីនបានឡើងឈរកំពូលតារាងជាបណ្តោះអាសន្នមាន៧ពិន្ទុ ពីលើប្រេស៊ីលតែ១ពិន្ទុ ខណៈប្រេស៊ីលនៅសល់១ប្រកួតក្នុងដៃ។ ចំណែកឯប៉ារ៉ាហ្គាយ នៅឈរលេខ៤មាន ៥ពិន្ទុ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍