Connect with us

Song Hye Kyo កំពុងពិចារណាភាពយន្ត “Now, We Are Break Up”

កូរ៉េខាងត្បូង៖ ក្រោយពីលែងលះគ្នាបានដាច់ស្រេចមក Song Hye Kyo បានដកខ្លួនពីការសម្តែងអស់មួយរយៈពេលដែលភាពយន្តចុងក្រោយដែលនាងមានវត្តមាននោះគឺនៅចុងឆ្នាំ ២០១៨។ ក្រោយពីសម្រាកពីការសម្តែងមក Hye Kyo បែរមកទទួលការងារជាអ្នកផ្សព្វផ្សាយផលិតផល និងថតរូបភាពសម្រាប់ផ្ទាំងឃោសនាជាដើម។

ប៉ុន្តែថ្មីៗនេះព័ត៌មានក្នុងស្រុកមួយបានបញ្ជាក់ថា Hye Kyo កំពុងពិចារណាភាពយន្តមួយដែលមានចំណងជើងថា “Now, We Are Break Up” ជាខ្សែភាពយន្តមួយដែលតួស្រីមានវ័យ ៣៨ ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនច្នៃម៉ូតដែលមានអត្តចរិតរឹងមាំ ឆ្លាត មានការប្រុងប្រយ័ត្នខ្ពស់ និងព្យាយាមស្វែងរកភាពជោគជ័យ និងភាពស្រស់ស្អាតឱ្យមានតុល្យភាពគ្នាជាជាងការដែលត្រូវពឹងផ្អែកលើមនុស្សប្រុស។

ទោះជាយ៉ាងណា ប្រភពដដែលបានបញ្ជាក់ថា ការងារមួយនេះត្រូវបាន Hye Kyo បដិសេធមិនទទួលចំនួន ២ លើកមកហើយ ក្រោយមកខាងផលិតកម្មក៏បានទាក់ទងតារាស្រី Park Soo Ae ជំនួសវិញ តែដោយសារកាលវិភាគមិនត្រូវគ្នាទើបមិនអាចសហការគ្នាបាន។

ក្រោយពីការចរចាពេលវេលាមិនត្រូវគ្នាជាមួយ Park Soo Ae ក្រុមការងាររបស់ផលិតកម្មក៏បានព្យាយាមទាក់ទងទៅ Hye Kyo សាជាថ្មី ប៉ុន្តែយោងតាមភ្នាក់ងារ UAA របស់នាងបានបញ្ជាក់ថា “នៅពេលនេះ នាងកំពុងតែធ្វើការពិចារណា”។ ដូចនេះ រង់ចាំតាមដានទាំងអស់គ្នាថាតើ Song Hye Kyo នឹងត្រឡប់មកប្រឡូកក្នុងភាពយន្តឆាប់ៗនេះ ឬ យ៉ាងណា?

ប្រភព៖ jaynestars

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម