Connect with us

តារាសម្តែងហុងកុង Chun Wong រអិលដួលមុខក្រុមហ៊ុនរហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

ហុងកុង៖ តារាសម្តែងហុងកុងជើងចាស់វ័យ ៧២ ឆ្នាំ លោក Chun Wong ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយទន់ជើងដួលនៅមុខក្រុមហ៊ុន TVB ដែលលោកបានចូលរួមផ្សព្វផ្សាយកម្មវិធី Legal Marevick 2។ ភ្លាមៗនោះ សន្តិសុខប្រចាំក្រុមហ៊ុនក៏បានជួយលើកលោកឱ្យអង្គុយលើរទេះរុញផងដែរដើម្បីរង់ចាំរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ។

តារាសម្តែងដែលបានក្លាយជាសមាជិក TVB តាំងពីឆ្នាំ ១៩៧៧ រូបនេះបានសម្រាកនៅមន្ទីរពេទ្យរយៈពេល ១ សប្តាហ៍ដោយសារឧប្បត្តិហេតុដួលនេះធ្វើឱ្យលោករបួសបាក់ស្មាមួយចំហៀង។ លោក Chun Won បានបញ្ជាក់ថា ការរអិលដួលនេះប្រហែលមកពីរូបលោកស្រកទម្ងន់លឿនពេកទើបធ្វើឱ្យលោកមិនទាន់ទម្លាប់ និងមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់លំនឹង។

គួរបញ្ជាក់ដែរថា ភាពធាត់របស់ Chun Won បានធ្វើឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធប្រាសាទ ដូចនេះហើយទើបវេជ្ជបណ្ឌិតបានផ្តល់យោបល់ឱ្យលោកធ្វើការសម្រកទម្ងន់ចេញខ្លះ ហើយមកទល់ពេលនេះរង្វង់ចង្កេះរបស់លោកក៏បានតូចជាងមុនចំនួន ៧ អ៊ីញហើយ រីឯគោលដៅដែលលោកបានកំណត់នោះគឺ ១០ អ៊ីញ៕

ប្រភព៖ Jaynestars

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម