Connect with us

កម្មវិធី រត់ដើម្បីមនុស្សធម៌ជាមួយសាយ ប្រមូលថវិកាបរិច្ចាគសរុបជាង ៣០ម៉ឺនដុល្លារហើយ

សៀមរាប៖ គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ទឹកប្រាក់ដែលទទួលបានពីកម្មវិធី “រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” មានចំនួន ៣១៧.៨០៣,៩៣ ដុល្លារអាមេរិកហើយ។ នេះបើយោងតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប។

ប្រជាពលរដ្ឋ នៅតែអាចបន្តចូលរួមដោយបរិច្ចាគនូវថវិកាត្រឹមតែ ១ដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈ ១. ធនាគារABA: 000 320 555 (Angkor Hospital for Children Limited ឬ Angkor Hospital for Children – AHC ) និង ២. វីង: 03206872 (AHC Patient Contribution)។

លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំងសាធារណៈប្រចាំប្រទេសកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងទៀតថា កម្មវិធីរត់ដើម្បីមនុស្សធម៌ជាមួយសាយនេះ គឺ លោក សាយ នឹងត្រូវរត់ក្នុងរយៈពេល៩៩ថ្ងៃ ដោយចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់២១ខេត្តក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី០៦ខែតុលា ឆ្នាំ២០២០កន្លងមក ដោយក្នុងមួយថ្ងៃតម្រូវឱ្យរត់ចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ហើយរាល់មូលនិធិទាំងអស់ ទទួលបានពីសប្បុរសជន ដែលគាំទ្រសកម្មភាពរត់របស់សាយនេះ នឹងត្រូវឧបត្ថម្ភដោយផ្ទាល់ជូនទៅមន្ទីរពេទ្យកុមារអង្គរ ដូច្នេះ សកម្មភាពរត់របស់លោកសាយ នឹងអាចក្លាយជាគំរូសម្រាប់យុវជនកម្ពុជាដទៃទៀត ក្នុងការរួមចំណែកតបស្នងចំពោះប្រទេសជាតិតាមទៅតាមលទ្ធភាពរៀងៗខ្លួន៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម