Connect with us

ធុញនឹងមុនខ្នងមែនទេ? សាកវិធី ៣ យ៉ាងនេះមើល៍!

មុនជាបញ្ហាគួរឱ្យធុញទ្រាន់មួយសម្រាប់គ្នាយើង ពិសេសក្មេងៗកំពុងចាប់ផ្ដើមពេញរូបពេញរាង។ មុនមិនត្រឹមតែកើតនៅលើមុខទេ វាក៏អាចកើតលើ ក ទ្រូង និងខ្នងបានដែរ តែមុនប្រភេទខ្លះអាចបាត់ទៅវិញដោយខ្លួនឯង ពេលយើងលូតលាស់កាន់តែធំទៅៗ។ ប៉ុន្តែ បើយើងព្យាបាលខុស ឬទុកចោលមិនព្យាបាល វាអាចរាលដាលកាន់តែខ្លាំង បន្សល់ទុកស្លាកស្នាម បើស្រីៗវិញមិនហ៊ានពាក់អាវបញ្ចេញខ្នងទេ។

ចុះមានមធ្យោបាយណាល្អ សម្រាប់បំបាត់មុនខ្នងអត់? តាមពិតទៅ វិធីព្យាបាលមុនលើខ្នង មានច្រើនយ៉ាងដែលគ្នាយើងអាចទុកចិត្ត អនុវត្តបាន ដើម្បីដោះស្រាយបញ្ហាគួរឱ្យធុញទ្រាន់នេះដូចជា៖

១.ថ្នាំលាប៖ ការព្យាបាលមុនភាគច្រើន ត្រូវលាបថ្នាំដោយផ្ទាល់ទៅលើស្បែកមានមុននោះ។ វាជាជម្រើសទីមួយ ដែលយើងនិយមប្រើសម្រាប់ព្យាបាលករណីមុន តិច ឬមុនមិនទាន់រាលដាលខ្លាំង។ បើយើងមានមុនតិចតួច អាចប្រើថ្នាំលាបព្យាបាលមុនមានលក់តាមឱសថស្ថានបាន។

២.ញ៉ាំថ្នាំ៖ នៅពេលដែលយើងឡើងមុនខ្លាំង ពេលមុនឡើងក្ដាំងពេញខ្នងហើយនោះ មិនទៅពេទ្យពិគ្រោះត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញគឺមិនបានទេ។ ធម្មតា ក្រោយពិគ្រោះរួច គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំលេប សម្រាប់ព្យាបាលមុន។

៣.ការថែស្បែក៖ ក្រៅពីការប្រើថ្នាំ គ្នាយើងអាចព្យាបាលដោយការប្រើបច្ចេកវិទ្យា ឡាស៊ែរ។ បច្ចេកវិទ្យានេះ អាចកាត់បន្ថយការកើតមុននៅលើស្បែក តែពេលខ្លះពេទ្យជំនាញសើស្បែកអាចប្រើថ្នាំគីមី ដើម្បីបកមុនចេញពីស្បែកវិញ តែវាអាចបណ្ដាលឱ្យស្បែកស្នាមក្រោយព្យាបាលមុនរួច។
ទោះបីជាបញ្ហាមុនលើខ្នងក៏ដោយ លើមុខក៏ដោយ សុទ្ធតែអាចបាត់ទៅវិញក្រោយការព្យាបាល ប៉ុន្តែវាជាបញ្ហាគួរឱ្យស្អប់មួយសម្រាប់គ្នាយើងភាគច្រើន ព្រោះវាធ្វើឱ្យយើងបាត់បង់ភាពជឿជាក់ទៅលើសម្រស់ខាងក្រៅរបស់យើង ហើយត្រូវចំណាយលុយច្រើនទៀត ទម្រាំបានស្អាតវិញ។ ប៉ុន្តែ យើងអាចទប់ស្កាត់ពីបញ្ហាមុនខ្នងបានតាមវិធីធម្មជាតិៗខាងក្រោមនេះបានរួមមាន៖

– ងូតទឹកក្រោយបែកញើស
– ចៀសវាងផលិតផលប៉ះពាល់ស្បែក
– មិនត្រូវប៉ះមុខមុនផ្ដេសផ្ដាស
– មិនត្រូវកេះ ញេច ព្រោះអាចរាលដាលពេញខ្នង
– មានរបបអាហារត្រឹមត្រូវ
– ខាត់ស្បែកឱ្យបានស្អាត។ល។

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com