សហព័ន្ធកីឡារាំ ប្រកាសផ្អាកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដើម្បីបង្ការពីជំងឺកូវីដ១៩
ភ្នំពេញ៖ មិនខុសពី សហព័ន្ធកីឡាជាច្រើនទៀតឡើយ ដែលនៅចុងឆ្នាំនេះបានត្រៀមខ្លួន រៀបចំការប្រកួតជ្រើសរើស ជើងឯករបស់ខ្លួននោះ សហព័ន្ធកីឡារាំកម្ពុជា បានចេញសេចក្តីប្រកាស ជាផ្លូវការ នៃការពន្យារពេលការប្រកួតកីឡារំាជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២០ ដែលគ្រោងរៀបចំនៅថ្ងៃទី១៤ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ប្រកាសផ្អាកការលេងកីឡាលក្ខណៈប្រមូលផ្តុំ។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធ កីឡារាំកម្ពុជា បានឱ្យដឹងថា ដោយគោរពតាមសេចក្តីប្រកាសរបស់ក្រសួង និង បង្ការពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ យើងសម្រេចផ្អាកការប្រកួតជាបណ្តោះអាសន្នដោយតាមគម្រោងគឺយើងគ្រោងធ្វើ នាពាក់កណ្តាលខែវិច្ឆិកានេះ។
គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡារាំកម្ពុជា បានប្រកាសទៅកាន់ប្រធានក្លិបកីឡារាំ និងកីឡាករ-កីឡាការិនី ដែលត្រូវចូលរួមប្រកួត នៅតាមបណ្តារាជធានី ខេត្តទាំងអស់ឱ្យដឹងថា ការប្រកួតកីឡារំាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលនឹងគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅវិមានពហុកីឡដ្ឋានជាតិ ត្រូវពន្យារពេលការប្រកួតនេះ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់ក្រសួងសុខាភិបាល ចំពោះកាលបរិច្ឆេទថ្មី នឹងជម្រាបជូនតាមលិខិតជាផ្លូវការនាពេលក្រោយ។
រំលឹកដែរថា មានកីឡា៥ប្រភេទហើយ ដែលប្រកាសពីការផ្អាក ប្រកួតជ្រើសរើសជើងឯករបស់ខ្លួននៅចុងឆ្នាំនេះ មានដូចជា កីឡារាំ ទាញព្រ័ត្រ ប្រដាល់ វាយសី និង កីឡាបាញ់កាំភ្លើង ដើម្បីបង្ការពីការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ នៅក្នុងប្រទេសកម្ពុជា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍