Connect with us

Yang Soobin រាងកាន់តែស្លីម មុខកាន់តែ V មើលយូរកាន់តែទាក់ទាញ

កូរ៉េខាងត្បូង៖ Yang Soobin គឺជារាជិនីញ៉ាំអាហារដែលគ្រប់គ្នាបានស្គាល់នាងនៅលើយូធូបជាមួយនឹងមុខម្ហូបជាច្រើនធ្វើឱ្យមនុស្សជាច្រើនស្រក់ទឹកមាត់តាមក្រោយទស្សនាវីដេអូនាងរួច។ ដោយសារការញ៉ាំច្រើនពេកនេះហើយទើបធ្វើឱ្យ Soobin ធាត់លើសទម្ងន់ និងមិនអាចស្លៀកសម្លៀកបំពាក់ទំហំតូចៗដែលស្រីៗដែលមានរាងតូចច្រឡឹងពេញនិយមឡើយ។

ក្រោយមក Soobin បានសម្រេចចិត្តសម្រកទម្ងន់បើទោះបីជាដំបូងៗត្រូវបរាជ័យដោយសារមិនអាចជម្នះបានក៏ដោយ តែនាងនៅតែព្យាយាមរហូតមកដល់ពេលនេះនាងពិតជាទទួលបានសមិទ្ធផលល្អគួរជាទីពេញចិត្ត ដែលប្រែក្លាយពីនារីម្នាក់ដែលមានខ្លាញ់គ្រប់កន្លែង មកជានារីម្នាក់ដែលមានរាងស្លីម និងចេញសាច់ដុំតិចៗឃើញហើយពិតជាទាក់ទាញ ប្រែប្រួលខ្លាំងមើលសឹងមិនស្គាល់។

ការញ៉ាំអាហារសុខភាព និងធ្វើលំហាត់ប្រាណរាល់ថ្ងៃនេះបានក្លាយជាទម្លាប់មួយដែលនាងមិនអាចខានបាន ហើយជារៀងរាល់ថ្ងៃក្នុងគណនី Instagram របស់នាងតែងបង្ហាញពីរបបអាហារ និងវិធីហាត់ប្រាណដែលនាងធ្វើជាប្រចាំ ក៏ដូចជាប្រៀបធៀបរូបភាពពីមុន និងឥឡូវដល់អ្នកគាំទ្រនាងបានឃើញដើម្បីបង្ហាញថា ការព្យាយាមគង់បានសម្រេច៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម