ពីអ្នកបញ្ជាយន្តហោះ ធ្លាក់ខ្លួនមកជាអ្នករត់តាក់ស៊ី ដោយសារតែវិបត្តិកូវីដ១៩
ថៃ៖ បុរសម្នាក់ ដែលធ្លាប់តែជាអ្នកកាន់ចង្កូតបញ្ជាយន្តហោះ បានធ្លាក់ខ្លួនមកជាអ្នករត់ឡានតាក់ស៊ី ដើម្បីក្រពះ ដោយសារតែវិបត្តិកូវីដ១៩ ដែលបានធ្វើឱ្យគាត់ត្រូវបានបញ្ឈប់ពីការងារ។
លោក ម៉ាហ៊ីសាក់ វង្សផា គឺជាជនរងគ្រោះម្នាក់ នៅក្នុងវិស័យអាកាសចរណ៍ក្នុងប្រទេសថៃ ដោយសារតែជំងឺរាតត្បាតខាងលើ។ លោកបាននិយាយថា ទោះបីជាវារកចំណូលបានតិច មិនដូចអាជីពជាពីឡុតក៏ដោយ ក៏ការរត់តាក់ស៊ីនេះអាចជួយដោះស្រាយនូវជីវភាពបានខ្លះៗដែរ។
បុរសវ័យ៥០ឆ្នាំដដែល មិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនអាកាសចរណ៍ដែលខ្លួនបានបម្រើការនោះទេ ប៉ុន្តែលោកគ្រាន់តែប្រាប់ថា ក្រុមហ៊ុនបានផ្អាកជើងហោះហើររបស់គាត់ទាំងអស់ ចាប់ពីតាំងពីមីនាមក។ ក្រោយមក លោកក៏ត្រូវបានគេបញ្ឈប់ពីការងារតែម្ដង។
សូមជម្រាបថា វិស័យអាកាសចរណ៍ បានរងផលប៉ះពាល់យ៉ាងខ្លាំងបន្ទាប់ពីប្រទេសថៃ បានបិទជើងហោះហើរទាំងអស់ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ តួយ៉ាងក្រុមហ៊ុនអាកាសចរណ៍ថៃ បានប្រកាសក្ស័យធន និងបានប្រកាសដាក់លក់ យន្តហោះរាប់សិបគ្រឿងឯណោះ៕
ប្រភព៖ Khaosod
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍