Connect with us

១៧ ឆ្នាំគិតចាប់ពីថ្ងៃណាត់ជួបលើកដំបូង នាយកប្រតិបត្តិបណ្តាញសង្គមយក្ស Mark Zuckerberg នៅតែផ្អែមល្ហែមជាមួយភរិយា

កម្សាន្ត៖ អ្នកណាដែលថាមិនស្គាល់នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg នៅពេលដែលមនុស្សស្ទើរទូទាំងពិភពលោកបានប្រើប្រាស់បណ្តាញសង្គមយក្សមួយនេះ? ក្រៅពីជោគជ័យក្នុងការបង្កើតបណ្តាញសង្គមយក្សដែលធ្វើឱ្យលោកក្លាយជាសេដ្ឋីវ័យក្មេងមានទ្រព្យសម្បត្តិចាយមិនអស់ហើយនោះ Mark ថែមទាំងជោគជ័យក្នុងដំណើរជីវិតគ្រួសារដែលពោរពេញទៅដោយសុភមង្គលខ្លាំងរហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់ពីភាពជោគជ័យគ្រប់យ៉ាងក្នុងជីវិតរបស់លោកថែមទៀតផង។

បើរម្លឹកពីទំនាក់ទំនងស្នេហារវាង Mark និងភរិយាដែលបានជួបគ្នាចៃដន្យនៅមហាវិទ្យាល័យវិញ Mark ធ្លាប់បានសារភាពថា គ្រាន់តែបានឃើញ Priscilla Chan ភ្លាមលោកក៏បានដឹងក្នុងចិត្តហើយថា នាងគឺជាស្ត្រីមួយរូបដែលលោកប្រាថ្នាចង់បានធ្វើជាភរិយា។ បើទោះជាមានដើមកំណើតខុសគ្នាមែនពិត ក៏ចំណងអាពាហ៍ពិពាហ៍ដែលអ្នកទាំង ២ បានសាងជាច្រើនឆ្នាំមកនេះនៅតែផ្អែមល្ហែមដដែល។ មិនត្រឹមតែប៉ុណ្ណោះ Mark តែងបង្ហាញក្តីស្រលាញ់ និងការគោរពឱ្យតម្លៃទៅភរិយាជានិច្ច ជាក់ស្តែងដូចមុននេះបន្តិចលោកបានសរសេរពាក្យយ៉ាងខ្លីតែបង្កប់អត្ថន័យដែលភ្ជាប់ជាមួយរូបមួយសន្លឹកថា “ប្រារព្ធកម្មវិធីគម្រប់រយៈពេល ១៧ ឆ្នាំគិតចាប់ពីថ្ងៃដែលយើងបានណាត់ជួបគ្នាលើកដំបូង”។

គួរបញ្ជាក់ដែរថា គូស្នេហ៍ទាំង ២ នេះបានជួបគ្នាដំបូងកាលពីឆ្នាំ ២០០៣ និងសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាក្នុងឆ្នាំ ២០១២។ បច្ចុប្បន្នអ្នកទាំង ២ ក៏ទទួលបានកូន ២ នាក់ដោយរស់នៅយ៉ាងមានសុភមង្គលជាទីបំផុត៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម